ព័ត៌មានជាតិ

សមត្ថកិច្ចប្រទះឃើញក្មេងទំនើង១ក្រុមធ្វើសកម្មភាពបង្ហោះម៉ូតូនិងអូសឈ្នាន់តាមផ្លូវយកមកអប់រំ នៅខេត្តស្ទឹងត្រែង…

ស្ទឹងត្រែង:ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ ចញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេកុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានចុះល្បាតក្នុងភូមិសាស្រ្ដ ទីប្រជុំជន ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង បានប្រទះឃេីញក្មេងទំនើង ០១ក្រុម ធ្វេីសកម្មភាពបើកបរម៉ូតូក្នុងល្បឿនលឿន បង្ហោះ និងអូសឈ្នាន់តាមផ្លូវ ​ ៖
១. ឈ្មោះរៀម ចយ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង
២. ឈ្មោះតាន់ ម៉ៃ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង
៣. ឈ្មោះនូកន ថងសៃ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង
៤. ឈ្មោះផល.សារ៉ន ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង
៥. ឈ្មោះដែង នាង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិខិៈក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ។
សមត្ថកិច្ច​ បាននាំយកក្មេងទំនេីងទាំង០៥នាក់ មកធ្វើកិច្ចសន្យាណែនាំអប់រំ និងបានប្រគល់ឲ្យអាណាព្យាបាល​ មកធានាយកកូនទៅអប់រំបន្ត ។

មតិយោបល់