ព័ត៌មានជាតិ

ក្មេងប្រុស ១៤ ឆ្នាំ​ចាប់ជំរិត​ជីដូន​របស់​ខ្លួន​ទារប្រាក់ ៩០០ ដុល្លារ​ជា​ថ្នូរ​

នៅក្នុង​គ្រួសារ​មួយ​មាន​ភាព​ស្លន់ស្លោរ​យ៉ាងខ្លាំង ដែល​ពួកគេ​ទទួល​ការហៅ​ទូរស័ព្ទ​មក​ម្តាយ​ថា ជីដូន​របស់​ពួកគេ​ត្រូវបាន​ចាប់ជំរិត​។ ប៉ូលិស​បានឲ្យដឹងថា ឧក្រិដ្ឋជន​នោះ​ទើបតែ​មាន​អាយុ ១៤ ឆ្នាំ បាន​ចាប់ជំរិត​លោកយាយ​បង្កើត​របស់​ខ្លួន​ដើម្បី​ទារ​ប្រាក់​ចំនួន ៩០០ ដុល្លារ​ទុក​ជា​ថ្នូរ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​។ ជនសង្ស័យ​មិនទាន់​គ្រប់​អាយុ​នោះ​មានឈ្មោះ Julius រស់នៅ​ជាមួយ​ជីដូន​ដែល​មាន​អាយុ ៦២ ឆ្នាំ​នៅក្នុង​រដ្ឋ Delta ប្រទេស​នី​ហ្សេ​រី​យ៉ា​។ បន្ទាប់ពី​បាន​ឮដំណឹង​នេះ​សាច់ញ្ញាតិ​របស់​ជនរងគ្រោះ​ក៏​យល់ព្រម​ប្រគល់​ប្រាក់​ឲ្យ​ទុក​ជា​ថ្នូរ​នឹង​ការដោះលែង​លោក​យាយ​ឲ្យ​ត្រឡប់មកវិញ​។ ប៉ុន្តែ​ឥឡូវនេះ​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​គាត់​ក៏​បាន​សារភាព​ថា​ក្នុងការ​ចាប់ជំរិត​លោកយាយ​របស់​ខ្លួន​នេះ​គឺ​មាន​ជំនួយ​ពី​ជន​អន្ធពាល​ផ្សេងទៀត​៕​
Money (1)

មតិយោបល់