ព័ត៌មានជាតិ

Chatime ភេ​ស​ជ្ជះ​តែ​គុជ​លំដាប់​លេខ​១​នៅ​កម្ពុជា ប្រារព្វ​ខួប​១​ឆ្នាំ​

Chatime ភេ​ស​ជ្ជះ​តែ​គុជ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​នាំចូល​មកពី​ប្រទេស​តៃវ៉ាន់ បាន​ប្រារព្វ​ពិធី​គំរប់​ខួប ១​ឆ្នាំ​របស់​ខ្លួន​នៅ Nova Club ថ្ងៃ ២៥ ០១ ២០១៤​។​
Chatime បាន​បើក​សំ​ម្ពោ​ធ​សាខា ទី​១ របស់​ខ្លួន​មាន​ទីតាំង​ទល់មុខ​រោងកុន Legend ផ្សារ City mall ជាន់​ទី​៣ នៅ​ថ្ងៃ ០៦ ០១ ២០១៣​។​
​មកដល់​សព្វថ្ងៃនេះ Chatime បាន​បើក​សាខា​ជា​បន្ត​បន្តាប់​រហូតដល់ ៨​សាខា​ហើយ​ទាំង​ក្នុង​ក្រុងភ្នំពេញ និង​ខេត្ត​សៀមរាប​។​​ដោយ​មាន​ការទទួលស្គាល់​យ៉ាង​ពេញនិយម​ពី​សំណាក់​យុវវ័យ ទើប​ធើ្វ​អោយ Chatime អាច​លក់​ទៅ​ដល់ ៥​សែន​កែវ​ក្នុង​១​ឆ្នាំ​ដំបូង​។​

​ពិធី​គំរប់​ខួប​១​ឆ្នាំ​របស់ Chatime ក្នុងថ្ងៃនេះ​មាន​ការចូលរួម​ពី​សំណាក់​តារា និង​យុវវ័យ​ជាច្រើន ដែល​ក្នុងនេះ​មាន​កម្មវិធី បង្ហាញ​ម៉ូដ ការប្រកួត​ក្រឡុក​តែ និង​ការចាប់​រង្វាន់​។​
​ក្នុង​កម្មវិធី​នេះ​ដែរ Chatime បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ដែល​ចូលរួម​មាន​ការភ្ញាក់ផ្អើល​ដោយ Chatime បាន​ធ្វើ​ការប្រកាស​នូវ Chatime Coffee Milk Tea (​តែ​កាហ្វេ​ទឹកដោះគោ​) ដែល​ជា​រសជាតិ​ថ្មី ផ្សំ​ឡើង​រវាង​តែ​ទឹកដោះគោ​លាយ​ជាមួយ​កាហ្វេ​ដែល​ឆុង​ថ្មី​ស្រស់ ដែល​ធ្វើអោយ​អ្នក​ភ្លក់​ហើយ​មិន​អាច​បំភ្លេចបាន​។​
​ភេ​ស​ជ្ជះ​រសជាតិ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃ ០១ ខែ កុម្ភះ ឆ្នាំ​២០១៤​។​
​អ្វីដែល​ធ្វើអោយ​កម្មវិធី​នេះ​ប្លែក​ដោយ​អ្នកចូលរួម​សុទ្ធតែ​បាន​ភ្ល​ក់នូវ Chatime Cocktail រួមផ្សំ​នឹង Chatime Show និង​បព្ចាប់​ដោយ​ការចាប់​រង្វាន់ និង​រាំលេង​កំសាន្ត​៕
​https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChatTime2_zps09023ede.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChatTime4_zps90040bce.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ChatTime3_zpsc68b39ff.jpg
https://i1272.photobucket.com/albums/y389/domneng/ChatTime3_zps7cafcedd.jpg

មតិយោបល់