ព័ត៌មានជាតិ

ការស្រាវជ្រាវ​៖​នៅពេល​ស្រលាញ់​មនុស្ស​ម្នាក់​អ្នកនឹង​បាត់បង់​មិត្ត​ជិតស្និទ្ធ 2 នាក់​

​ការរកឃើញ​ថ្មី​របស់​សាកលវិទ្យាល័យ​ដ៏​ធំ Oxford University បាន​ប្រើប្រាស់​ការស្រាវជ្រាវ​និង​ស្ទាប់ស្ទង់​តាមរយៈ​ការសាកសួរ​មនុស្ស​នានា​ដែល​នៅ​ទំនេរ​ធៀប​ជាមួយនឹង​មនុស្ស​ដែល​ចាបផ្តើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឲ្យធ្វើ​ការរៀបរាប់​ពី​មិត្តភ័ក្ត​ជិតស្និទ្ធ​រប​ស់​ពួកគេ​។​

​ការ​រក​ឃើញ​ជា​មធ្យម​បានបង្ហាញ​នូវក្រោយពេល​សាកសួរ​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រលាញ់​អ្នកណា​ម្នាក់​ឲ្យ​រៀបរាប់​អំពី​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត 5 នាក់​ប្រចាំ​ថ្ងៃ​នោះ​គឺ​គេ​រាប់​បានតែ 4 នាក់​នោះ​ទេ​។​អ្នកជំនាញ​ជឿថា​ក្នុង​មិត្តភ័ក្ត​ទាំងអស់​ដែល​មនុស្ស​ម្នាក់​អាច​មាន​គឺមាន​តែ 5 នាក់​ទេ​ដែល​មាន​ទំនាក់ទំនង​ស្និទ​ស្នាល​ជាងគេ​។​

​នៅ​ក្នុង​ការ​ស្ទាប់ស្ទង់​បានបញ្ជាក់​ថា​ជា​ទូទៅ​នៅពេលដែល​មនុស្ស​ម្នាក់​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ស្រលាញ់​អ្នកណា​ម្នាក់​នោះ​គេ​នឹង​ចាប់ផ្តើម​បាត់បង់​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​នៅក្នុង​មិត្តភ័ក្ត 5 នាក់​មិន​មែន​មានន័យ​ថា 4 នាក់​ដែល​គេ​រៀបរាប់​ឈ្មោះ​នោះ​ជា 4 នាក់​នៅក្នុង​ចំណោម 5 នាក់​នោះ​ទេ​គឺមាន​តែ​មនុស្ស 3 នាក់​ទេ​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​មិត្ត​ជិតស្និទ្ធ​ទាំង 5 នៅពេលដែល​មនុស្ស 1 នាក់​ទៀត​ជា​មនុស្ស​ដែល​ខ្លួន​បាន​ស្រលាញ់​ទៅវិញ​នោះទេ​៕

​ជាទូទៅ​ការបាត់បង់​ទំនាក់ទំនង​ជាមួយ​នឹង​មិត្តភ័ក្ត​ជិតស្និទ្ធ​នេះ​អាច​គណនា​បាន​ទៅ​តាម​ការប្រើប្រាស់​ពេលវេលា​ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ទ្វេរ​ដង​ធៀប​ទៅនឹង​មិត្តភ័ក្ត​ជិតស្និទ្ធ​រប​ស់​ខ្លួន​៕​
11965720-friend-friendship-relationship-teammate-teamwork-society-icon-sign-symbol-pictogram

មតិយោបល់