ព័ត៌មានសិល្បៈ និងកម្សាន្ត

ចិន​កំពុង​បង្កើត​កប៉ាល់ទិ​តានិក​គ្រោង​នឹងបញ្ចប់​រយៈពេល២ឆ្នាំទៀត​

នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា​ឆ្នាំ ១៩១២ នាវា​ទិ​តានិ​កដែល​គេ​ចាត់ទុកថា​ជា​នាវា​ដឹក​អ្នកដំណើរ​ធំ​បំផុត​នៅក្នុង​ពិភពលោក ត្រូវបាន​លិច​ចូលទៅ​ក្នុង​បាតសមុទ្រ ខណៈ​ដែល​កំពុង​ដឹក​អ្នកដំណើរ​មក​កាន់​ទីក្រុង​ញូវយ៉ក​ដោយ​បុក​ផ្ទាំង​ទឹកកក​។ ឧបទ្ទេ​វហេតុ​នេះ​បាន​បណ្តាលឲ្យ​មនុស្ស​ចំនួន ១៥០០ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពាស​ពេញ​ផ្ទៃសមុទ្រ​។ ទោះជា​យ៉ាងណា​នាវា​ដែល​មាន​នៅក្នុង​រឿងព្រេង​និទាន និង​ឈុត​ក្នុង​រឿង​ហូ​លី​វ៉ូ​ត បាន​លេចឡើង​នៅ​ប្រទេស​ចិន​ដោយ​ទទួលបាន​ការចម្លង​ស្របច្បាប់​។ តាម​ការប៉ាន់ប្រមាណ​កា​រ​ចំណាយ លើ​គម្រោង​សាងសង់​នេះ​អស់​ប្រហែលជា ១ ពាន់​លាន​យន់ គឺ​ស្មើរ​នឹង ១៦៥ លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​ប្រហែលជា ២ ឆ្នាំ​។ លោក Shaojun Su ប្រធាន​ប្រតិបត្តិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ Seven Star បាន​និយាយថា អាស៊ាន​ត្រូវការ​សារៈមន្ទីរ​សម្រាប់​នា​វាទី​តា​និក​នេះ​។ លើសពីនេះទៅទៀត កប៉ាល់​នេះ​បាន​បំពាក់​នូវ​ឧបករណ៍​សុវត្ថិភាព​ជាច្រើន​ដើម្បី ជួយសង្គ្រោះ​ដល់​អ្នកដំណើរ​នៅពេល​ដែល​ជួប​គ្រោះថ្នាក់​៕
2014-01-15_085352
ទស្សនាបទចម្រៀង​ក្នុងរឿង​ Titanic ដូចខាងក្រោមនេះ​៖

មតិយោបល់