speedtest.net ជាគេហទំព័រមួយធ្វើការសាកល្បង និងប្រៀបធៀបទៅលើល្បឿននៃអ៊ីនធើណែតនៅជុំវិញពិភពលោក ដោយនៅពេលនេះ បានធ្វើការ Update នូវចំណាត់ថ្នាក់ប្រទេសដែលមានអ៊ីនធើណែតលឿនជាងគេក្នុងចំណោមប្រទេសទាំង ១៨៦នៅជុំវិញពិភពលោក។
ក្រោយពីធ្វើការសាកល្បងអស់រាប់លានដង ចាប់ពីថ្ងៃទី២៨ខែឧសភា ឆ្នាំ ២០១១ ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០១៣ បានបង្ហាញថា ហុងកុង ជាតំបន់ដែលមានអ៊ីនធើណែតលឿងជាគេបំផុត រហូតដល់ 71.03Mbps បន្ទាប់ពីសិង្ហបុរី និងរូម៉ានី។
សហរដ្ឋអាមេរិកត្រូវបានគេដឹងថាជាប្រទេសដែលបង្កើតអ៊ីនធើណែត ប៉ុន្តែប្រទេសមួយនេះមិនបានជាប់នៅក្នុងចំណាត់ថ្នាក់ទាំង ១០នៃប្រទេសដែលមានអ៊ីនធើណែតលឿនជាងគេឡើយ។
ខាងក្រោមនេះគឺជាប្រទេស និងតំបន់ដែលមានអ៊ីនធើណែតលឿនជាងគេបំផុតទាំង ១០៖
១០. តៃវ៉ាន់
Internet speed: 37.70 Mbps
០៩.ហូឡង់
Internet speed: 38.73 Mbps
០៨.ម៉ាកាវ
Internet speed: 40.83 Mbps
០៧.ជប៉ុន
Internet speed: 40.88 Mbps
០៦.លីទុយអានី
Internet speed: 41.02 Mbps
០៥.ស៊ុយអ៊ែត
Internet speed: 42.64 Mbps
០៤.កូរ៉េខាងត្បូង
Internet speed: 47.36 Mbps
០៣.រូបម៉ានី
Internet speed: 50.82 Mbps
០២.សិង្ហាបុរី
Internet speed: 52.85 Mbps
០១.ហុងកុង
Internet speed: 71.03 Mbps
មតិយោបល់