ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរី ថែឈុនភី ផ្ទះលេខ០៧ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ក្រោយពីម្ចាស់ផ្ទះ បាននឹងកំពុងគេងលង់លក់ស្រួល ពេលនោះ ស្រាប់តែមានក្រុមចោរឡើងទៅគាស់ទ្វារចូលមកលួចយកទ្រព្យសម្បត្តិ។
ស្ត្រីដែលជាម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ ជូ អាយុ៥០ឆ្នាំ មុខរបរជាអ្នកលក់មាន់ ស្នាក់នៅក្នុងបុរីកើតហេតុខាងលើ។
ប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរលួចយកទៅនោះ គឺមានប្រាក់ចំនួន៨០ដុល្លារ ប្រាក់ខ្មែរ៥០ម៉ឺនរៀល ទូរស័ព្ទដៃចំនួន០២គ្រឿង អាយផេតចំនួន០១គ្រឿង កុំព្យូទ័រមួយគ្រឿងមានតម្លៃ១៧០០ដុល្លារ និងឯកសារសំខាន់ៗជាច្រើនទៀត។
ម្ចាស់ផ្ទះបានបន្តថា រូបគាត់ពុំបានដឹងថា ក្រុមចោរទាំងនោះមានគ្នាប៉ុន្មាននាក់ទេ គ្រាន់តែដឹងថា ក្រុមចោរនោះ បានធ្វើសកម្មភាពគាស់ផ្ទះជាន់ទី១ចូលមក រួចក៏បានរើកកាយអីវ៉ាន់ពេញផ្ទះ ខណៈដែលមានមនុស្សកំពុងតែដេកលក់ពេញផ្ទះ ស្រាប់តែគាត់បានដឹងខ្លួនដែរ តែត្រូវក្រុមចោរទាំងនោះបានប្រមូលលុយរួចរត់គេចខ្លួនបាត់អស់ ដោយក្រុមចោរទាំងនោះបន្សល់ទុកតែស្បែកជើង ១គូនៅនិងកន្លែងកើតហេតុ។
ម្ចាស់ផ្ទះបានបន្តទៀតថា នៅក្នុងបុរីខាងលើនេះ តែតែងមានករណីក្រុមចោរលួចគាស់ផ្ទះជារៀងរាល់យប់ ដោយនៅក្បែរបុរីនោះ មានកន្លែងលក់ថ្នាំញៀន និងប្រើប្រាស់គ្រឿងញៀនផងដែរ។ ប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរមូលដ្ឋាន ឲ្យជួយចុះពិនិត្យមើលនៅជិតបុរីខាងលើនេះផង ដោយនៅទីនោះ មានចោរលួចគាស់ផ្ទះ និងលក់ថ្នាំញៀនទៀតផង។
ក្រោយពីកើតហេតុ ម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកក្រុមចោរទាំងនោះ យកមកដាក់ទោសតាមផ្លូវច្បាប់ជាធរមាន៕
https://youtu.be/GPQReN2ry5M
https://youtu.be/zBwqLdMDiVI
https://youtu.be/rRazcJ5ojuc
https://youtu.be/sdehTuZLeBc
https://youtu.be/OBooNjqkl9g
https://youtu.be/Ozysq50n9x0
មតិយោបល់