ព័ត៌មានជាតិ

​Justin Bieber ថ្ពក់មាត់ស្រីថ្មី​​ជា​សាធារណៈ បង្ហាញពីសុទិដ្ឋិនិយមបែកជាមួយនឹង Selena Gomez (Video Inside)

ពាក្យចចាម​អារាម​​ប្រកាស​ជាចុងក្រោយ បានឲ្យដឹងថា ​Justin Bieber ​មិនខ្លាច​ក្នុងការថើបបបួរ​មាត់​ស្រីថ្មី ក្នុង MV ថ្មីរបស់ខ្លួនឡើយ​។​
កាលពីថ្ងៃទី ២៩ បទចម្រៀង របស់ ​Justin Bieber ក្រោមចំណងជើងថា Confident ត្រូវបានចេញជាផ្លូវការ ។ ក្នុងបទចម្រៀង នេះដែរ Justin Bieber និង តារាសម្តែង និងម៉ូដែលប្លែកមុខ ក៏ដូជាស្រីថ្មីរបស់ខ្លួន ដោយ​មិនខ្លាចបង្ហាញការ​ថ្ពក់បបូរមាត់ជាសាធារណៈ ឡើយ​។​

ប្រភពព័ត៌មាន កន្លងទៅនេះ ​អ្នកគាំទ្ររបស់ ​Justin Bieber និង Selena Gomez សប្បាយរីករាយយ៉ាងខ្លាំង ខណៈដែល​លេច​ឭព័ត៌មាន ថា អ្នក​ទាំងពីរ​ត្រូវរ៉ូវគ្នាវិញ ។ តែ​វា​ខុសស្រឡះ ព្រោះថា ​តាមរយៈបទចម្រៀងនេះដែរ បង្ហាញពីការថើប ជាមួយនឹង​ស្រីប្លែកមុខ និងជាស្រីស្នេហ៍នាពេលប្ចុប្បន្ន បញ្ជាក់​ឲ្យឃើញថា អ្នកទាំងពីរមិនបានត្រូវ៉ូវគ្នា នោះទេ។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងកាសែតនានា លើទឹកដីអាមេរិក បានចុះផ្សាយ ឲ្យ ដឹងថា ១០០ ភាគរយហើយ តាមរយៈបទចម្រៀងនេះ ​បង្ហាញពីគំនិត Justin Bieber មានទំនុកចិត្តខ្លាំងណាស់ ​ចំពោះរឿងបែកជាមួយនឹង Selena Gomez ។​

សូមបញ្ជាក់ផងដែរថា ​Justin Bieber នៅពេលនេះ​កំពុង​ទទួលរឿង​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ ​ដោយ​ប្រឈមមុខនឹងការ​និរទេស ចេញពីអាមេរិក ទៅកាណាដា ​ស្របពេលដែលមានរឿង រ៉ាវ​ បើកឡានប្រណាំងក្នុងស្ថានភាពស្រវឹងនៅទីសាធារណៈ ប្រើប្រាស់ថ្នាំ ​។ ក្នុងហេតុការណ៍នេះដែរ ស្រីស្រស់ដែលសម្តែង​ក្នុងឈុតបទចម្រៀង​របស់ខ្លួន ក៏​ជាប់ទាក់ទងផងដែរ៕​
ទស្សនាវិដេអូបទចម្រៀង Confident ដូចខាង​ក្រោមនេះ ៖

JB

មតិយោបល់