ព័ត៌មានជាតិ

អ្នក​វិទ្យា​សា​ស្ត្រ​អាមេរិក​អះអាងថា សត្វ​ពស់​អាច​ហោះហើរ​បាន (Video Inside)

មិនយូរ​ទៀត​ទេ សត្វ​ពស់ នឹង​អាច​ហោះហើរ​ដូច​សត្វ​ស្លាប​ផ្សេងៗ ហើយ​លក្ខណៈ​ហោះហើរ​របស់​វា មិន​ខុស​ពី​យន្តហោះ ហោះ​ចេញពី​ផ្ទៃដី ទៅកាន់​អាកាស​ប៉ុន្មាន​នោះទេ ។ ព័ត៌មាន​នេះ​ដែរ​ត្រូវបាន​អះអាង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ថា​ប្រភេទ​សត្វ​ពស់ មួយចំនួន​អាច​ហោះហើរ​បាន​មែន​។​

​ក្រុម​អ្នក​សិក្សា ទាំងនោះ​បាន ធ្វើ​ការអង្កេត និង​តាមដាន​ទៅលើ សត្វ​ពស់​ជាច្រើន​ដែល ធ្វើ អោយ​ខ្លួន​របស់​វា​សំប៉ែត​យឺតៗ ជាហេតុ​ធ្វើអោយ​ពួកវា អាច​ហើរ​ក្នុង​អាកាស​របៀប​លូន​ឬក៏ ហោះហើរ​បាន នៅឯ​ព្រៃ​ក្រាស់ៗ​ក្នុង តំបន់​អាស៊ី​។ នេះ​ក៏​ដោយសារ ការប្រើប្រាស់​ទ្រង់ទ្រាយ​អក្សរ S ពស់​តូចៗ​ខ្លះ អាច​នឹង​ហើរ​សំកាំង បាន​ដល់​ទៅ​១០០​ហ្វីត ប្រហែល ៣០,៤៨ ម៉ែត្រ ពី ដើមឈើ​ដែល​ខ្ពស់ៗ​។​

​ការសិក្សា​លើ​បញ្ហា​ដ៏​ចម្លែក​ដែ​លមិន​ធ្លាប់បានដឹង​ពី​មុនម​ក​នោះ ខាង​សាកល​វិទ្យាល័ហ Virginia Tech Wake Forest សហរដ្ឋអាមេរិក ដោយ​ដឹកនាំ​ដោយ​លោក បណ្ឌីត Jake Socha បាន​និយាយថា “​ការហោះហើរ​របស់​សត្វ​ពស់​ទាំងនោះ វា​មិន​ខុស​ពី​វា​ហែល​នៅក្នុង​ទឹក​ប៉ុន្មាន​នោះទេ​”​។​

​ម្យ៉ាងវិញទៀត វា​អាច​ប្រែប្រួល​ខ្លួន ខណៈ​ដែល​កំពុង​ហោះហើរ​នៅលើ​អាកាស​។​
​ក្រុម​ស្រាវជ្រាវ​របស់​លោក បណ្ឌិត Socha បាន​រកឃើញថា ពស់​ដែល​កំពុងតែ​ហោះ បានរ​លាស់​ឆ្អឹងជំនី របស់​វា​ដើម្បី អោយ​ខ្លួន​របស់​វា​សំ​ប៉ែត​។ បើសិនជា​យើង ក្រឡេក​មើល​ទៅលើ​ផ្នែក ដែល​ឆ្លងកាត់​គ្នា​នោះ ពួក​វា​បាន​ប្តូរ​ពី ទម្រង់​រង្វង់​មូល​ទៅជា កន្លះរង្វង់​វិញ ដោយ​មើលទៅ​វា​ហាក់ដូចជា​កំណែទម្រង់ UFO ថ្មី យ៉ាង​ដូច្នោះ​ដែរ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ លទ្ធផល​នៃ​ការបោះពុម្ពផ្សាយ នៅក្នុង​ទីនា​នុប្ប​វត្តិ ពិសោធន៍​ជីវសាស្ត្រ មិនបាន​ធ្វើ​ការបង្ហាញ​ឲ្យ​ពេញលេញ លើ​ករណី សត្វ​ពោះ​ចេះ​ហោះ​នោះទេ​។​

​លោក Jake Socha បាន​និយាយ​យ៉ាងខ្លី​ថា សម្រាប់​ព័ត៌មាន​ពិស្តារ ខាង​លោក​កំពុង​ធ្វើ​ការសិក្សា បន្តទៀតថា និង​លើក​បញ្ហា​មក​បញ្ជាក់​ឲ្យបាន​ច្បាស់​នៅ​ពេល​ក្រោយ​៕
​ទស្សនា​វិដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ ៖​

2014-01-31_210237

មតិយោបល់