ព្រៃវែងៈ បុរសវ័យចំណាស់ម្នាក់បានយកកាំបិតតូច ចាក់បំពង់កខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិប្រាសាទ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៊ិន ជាន អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកកូនកាំបិតចិតបន្លែចាក់បំពង់កសម្លាប់ខ្លួនឯងនៅលើផ្ទះ។ សមត្ថកិច្ចបន្តថា មូលហេតុដែលធ្វើឲ្យបុរសវ័យចំណាស់ធ្វើអត្តឃាតខ្លួនឯងនេះ ដោយសារមានជំងឺសរសៃប្រសាទ។
ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបានចុះត្រួតពិនិត្យសាកសពហើយបញ្ជាក់ថា ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន។ បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់