ព័ត៌មានជាតិ

ឯកឧត្តម ស ខេង ៖ការទាមទាររបស់គណៈបក្សសង្គ្រោះជាតិ​ឱ្យបោះឆ្នោតឡើងវិញ គឺមិនអាចទទួលយកបាន

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៤ ​​។​
ក្នុងជំនួប​ពិភាក្សា​ការងារ ដែល​ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃនោះដែរ ឯកឧត្តម ស ខេង បាន​អះអាងសារជាថ្មី ​ថា ការបោះឆ្នោត​លើក​នេះ គឺជា​ការបោះឆ្នោត​ដែល​ល្អ​ជាង​ការបោះឆ្នោត​លើកមុនៗ ទាំងអស់ ព្រោះថា​សម្រាប់ការបោះឆ្នោតលើកនេះ គ្មាន​អំពើហិង្សា និង​ប្រកប​ដោយ​​តម្លាភាព និង​សេរី ។ សម្រាប់លោក សម រង្សី ដែលបាន​បោះបង់ ​ចោលនូវ​អ្វីដែលបានឯកភាពជាមួយនឹង រដ្ឋាភិបាលបច្ចុប្បន្ន កន្លងមក ដោយក្នុងនោះគាត់បាន​ទាម​ទារ​ឲ្យ មានការត្រួតពិនិត្យ ការបោះឆ្នោត​ឡើងវិញ សារជាថ្មី ។​

ដោយឡែក​សម្រាប់ លោក Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ជម្រាបឲ្យដឹងផងដែរថា ស្ថានភាពការនយោបាយនៅកម្ពុជា​លោក​ពិតជាចាប់អារម្មណ៍​ខ្លាំងណាស់ ​ ​ដោយ​លោក​ខ្លាចការចរចារនោះ ​មិន​ឈាន​ទៅរកចំណុចប្រសើរ តែបែរជា​កើតអំពើហិង្សា ដែលនាំឲ្យមានផលប៉ះពាល់ដល់សង្គមទាំងមូល ។​ លោក​ក៏បានបន្តថា សូម​ឲ្យរដ្ឋាភិបាលដោះស្រាយ​ឲ្យបាន​ឆាប់ៗ​។​

ទន្ទឹម​ជាមួយនឹងគ្នានោះដែរ ឯកឧត្តម ស ខេង ក៏បាន​បញ្ជាក់ថា សកម្មភាពរបស់ មេដឹកនាំគណបក្សប្រឆាំង សង្គ្រោះជាតិ គឺជាសកម្មភាព ​ផ្តួលរំលំរដ្ឋាភិបាល ដោយ ច្រានចោល​លទ្ធផល​​បោះឆ្នោត ។​ បើទោះបីជា​ខាងរដ្ឋាភិបាល នៅរក្សា​គោលជំហរ ដោយបើក​ឲ្យមានការចរចារ ក៏ដោយនោះ ហើយការទាមទារ​បោះឆ្នោតឡើងវិញ ជាការ​ទាមទារមួយ ដែល រដ្ឋាភិបាល​មិនអាចទទួលយកបាន​៕​
interior

មតិយោបល់