ស្ត្រីវ័យវ័យក្មេងជនជាតិឥណ្ឌាម្នាក់ត្រូវបានគេរំលោភបូក ទុកជាការដាក់ទាណ្ឌកម្មបន្ទាប់ពីគេឃើញនាងបានដើរលេងជាមួយនឹងបុរសក្នុងកុលសម្ព័នផ្សេង។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា សមាជិកនៃសហគមន៍បានចាប់ខ្លួនអ្នកទាំងពីរយកទៅកាន់តុលាការកុលសម្ព័ននៅក្នុងស្រុក Birbhum រដ្ឋ West Bengal ដើម្បីកាត់ទោស។ អ្នកទាំងពីរត្រូវពិន័យឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួនប្រហែលជា ៤០០ ដុល្លារ តែនៅពេលដែលគ្រួសារខាងស្រីប្រាប់តុលាការថាពួកគេក្រីក្រណាស់គ្មានប្រាក់បង់ឲ្យតុលាការទេ។ ដូច្នេះហើយតុលាការបានសម្រេចនាំនាងទៅក្នុងបន្ទប់ដើម្បីឲ្យបុរស ១២ នាក់ចាប់រំលោភម្នាក់ម្តងៗ អស់ជាច្រើនម៉ោង។ បន្ទាប់ពីការចាប់រំលោភរួច នាងត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។ ដោយទទួលភាពអយុតិធម៌បែបនេះ ក្រុមគ្រួសារខាងស្រីបានដាក់ពាក្យបណ្តឹងទៅប៉ូលិស ហើយបុរស ១២ នាក់ដែលបានចាប់រំលោភនាង រួមទាំងប្រធានក្រុមនៃកុលសម្ព័ន្ធត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់