ព័ត៌មានជាតិ

បិ​សា​ច​ក្រហ​ម​ ​Ma​n​c​he​s​t​e​r ​U​n​i​te​d​ ​ ដា​ក់​សំ​ណើ​រ​ ៧​៩​ ​លា​នដុ​ល្លា​រ​ ​នាំយ​ក​​​កី​ឡា​ករ​ ​E​d​in​s​o​n​ C​a​v​a​ni​

អង់គ្លេស​៖ ក្លិបបិសាចក្រហម Manchester United បានកំណត់គោលដៅរបស់ខ្លួន ដោយដាក់សំណើរ​ទឹកប្រាក់ ៥០ លានផោន ប្រហែល ៧៩ លានដុល្លារ នាំយក​កីឡាករ Edinson Cavani ខ្សែប្រយុទ្ធ​ក្លិប PSG ។​កីឡាករ Edinson Cavani បានក្លាយជា​គោលដៅ​របស់ក្លិប ក្នុងក្របខណ្ឌ Premier League នារយៈពេល ប៉ុន្មានខែ ចុងក្រោយមកនេះ ហើយក៏អាចនឹងចាកចេញពី PSG សម្រាប់ឆ្នាំថ្មីនេះ ។​
ក្រៅពី បិសាចក្រហមដែលចង់បាន នៅមានក្លិប Arsenal និង Liverpool ក៏ចាប់អារម្មណ៍ណាស់ដែរ ប៉ុន្តែ​សារព័ត៌មាន Daily Star ចុះផ្សាយថា បិសាចក្រហ​ម បានត្រៀម​ខ្លួនរួចរាល់ហើយ ដោយដាក់សំណើរ ៧៩ លានដុល្លារ នាំយក Cavani មក​កាន់ Old Trafford ។​
បើសិនជា ករណីនេះអាចទៅរួច ជាក់ណាស់ Radamel Falcao អាចនឹងត្រឡប់ទៅកាន់ Monaco ជាក់ជាមិនខានឡើយ​៕​
cavani1

មតិយោបល់