បុរសជនជាតិម្នាក់ បានសរសេរពាក្យសុំទោស លើកាំជណ្តើរចំនួន ៣០០ កាំ នៅ ឧទ្យានមួយកន្លែង ដោយសង្ឈឹមថាប្រពន្ធរបស់គាត់ អាចនឹងអភ័យទោស ឲ្យ។
ហេតុការណ៍ដ៏ចម្លែកនេះដែរបានកើតឡើង នៅ ឧទ្យាន Pingdingshan ក្នុងទីក្រុង Benxi នាខេត្ត Liaoning នាភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី ២៧ ខែ មករា ។ អ្នកជំនួញ ជនជាតិចិនរូបនោះ បាននិយាយថា ការសរសេរអក្សរព័ណ៌លឿង លើកាំជណ្តើរថ្មជាង ៣០០ កាំ ។
ដោយក្រោយមកបុរសរូបនោះ បាននាំមិត្តស្រីរបស់ខ្លួនមកកាន់ទីនេះ ដើម្បីឲ្យឃើញពាក្យទាំងអស់របស់ខ្លួន ដែលខំសរសេរ ទៅកាន់នាង លើកាំជណ្តើរ ជាង ៣០០ កាំ នោះ ឲ្យអធ្យាស្រ័យទោសកំហុស ។ តែទោះជាយ៉ាងណាខាងអ្នកគ្រប់គ្រងឧទ្យាននេះ បានបញ្ជាទៅកាន់គូស្នេហ៍នេះ ធ្វើយ៉ាងណាលុប អក្សរទាំងអស់នោះ ឲ្យបាន ឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន។
មនុស្សផ្សេងៗ ទៀត នៅលើបណ្តាញអនឡាញចិន បាន និយាយថា វាពិបាកណាស់ ដែលអាចលុប អក្សរទាំងអស់នោះចេញ ព្រោះថាការសរសេរនោះ វាស្ថិតនៅ ចម្លោះភាពលំបាកទីតាំងផ្សេងៗគ្នា៕
មតិយោបល់