តុក្កសិច ឬតុក្កតាសម្រាប់បម្រើសេវាកម្មផ្លូវភេទផ្ទាល់ខ្លួន បានក្លាយជាឧស្សាហកម្មដ៏ធំ ក្នុងប្រទេសចិន ។ក្នុងចំណោមតុក្កតាសិចទាំងនោះ វាបែរជាមិនមានមុខមាត់ដូចតារាល្បី នាង Fan Bingbing របស់ចិន និង តារាសិចជប៉ុននាង Sora Aoi នោះទេ តែវាបែរជាមានមុខមាត់ និងរូបរាងដូចទៅនឹងតារាម៉ូដែលលំដាប់កំពូលរបស់តៃវ៉ាន់ នាង Lin Chi-ling ទៅវិញ ។នេះបើយោងតាមរបាយការណ៍ព័ត៌មានដែលចុះផ្សាយដោយ China Times ។
តុក្កតាសិច ដែលមានទម្រង់មុខដូចទៅនឹង នាង Lin Chi-ling ត្រូវបានវែកញែក និងស្វែងរកឃើញ នៅលើគេហទំព័រ Taobao ដែលជាគេហទំព័រលក់ទំនិញដ៏ល្បីនៅ តៃវ៉ាន់ ។
ប្រជាប្រិយភាពរបស់នាង Lin Chi-ling ត្រូវាបានក្រោកឡើងសារជាថ្មីម្តងទៀត បន្ទាប់ពីគេហទំព័រលក់ទំនិញដ៏ល្បីខាងលើ បានដាក់ដេញថ្លៃ តុក្កតាសិច ដែលមានរូបរាងដូចទៅនឹងតារាម៉ូដែល វ័យ ៣៨ ឆ្នាំ ។ ចំនួនដែលត្រូវដេញថ្លៃតុក្កតាសិចនេះដែរ ត្រូវ ជំរុញដល់ទៅ ១ ម៉ឺនយន់ ប្រហែល ១៦០០ ដុល្លារ អាមេរិក ។
ស្រីស្រស់រូបនេះ បានថ្លែងឲ្យដឹងបន្ទាប់ពី លេចធ្លាយតុក្កតាសិច ដែលមានរូបរាងដូចនាងលក់នៅលើទីផ្សារអនឡាញនោះ នាងបានឲ្យដឹងថា អរគុណហើយ ដែលគាំទ្រខ្ញុំ ប៉ុន្តែសូមចងចាំថា វាមិនមែនជារូបរាងខ្ញុំពិតនោះទេ ។
ដោយឡែកតំណាង តារារូបនេះវិញ បានឲ្យដឹងថា នាងមិនបានច្រានចោល ឬខឹងអ្វីនោះទេ ដែលអ្នកទាំងអស់គ្នាគាំទ្រ នាងរហូតដល់ផលិតតុក្កតាសិច រូបរាងដូចនាង លក់នៅលើទីផ្សារ ក៏ប៉ុន្តែជាក់ណាស់ ទង្វើរនេះ ជាទង្វើរមានបញ្ហាដោយ បំពានទៅលើ រូបនាង៕
មតិយោបល់