ព័ត៌មានជាតិ

ទារក​ទាំង ៦ ដែល​ធ្ងន់​ជាង​គេ​លើ​ពិភពលោក​

​មាន​ទារក​ច្រើនណាស់ ដែល​បាន​បំបែក​កំណត់ត្រា ពិភពលោក ជាមួយនឹង​កំណើត​ថ្មី និង​ទម្ងន់​ខុស​ពី​ទារក​ផ្សេងៗ​ទៀត​។​
១.​ទារក​ឈ្មោះ Akbar Risuddin បាន​កើត​នៅក្នុង​ឆ្នាំ ២០០៩ មាន​ទម្ងន់ ៨,៧ គីឡូក្រាម បាន​ក្លាយជា​ទារក ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/baby3_zps35dba3e5.jpg
២. កាលពី​ខែ ៩ ឆ្នាំ ២០០៧ Tatyana Barabanova ដែល​ជា​ស្ត្រី​ម្នាក់​រស់នៅ Siberia នាង​បាន​ផ្តល់កំណើត​ឲ្យ​កូន ទម្ងន់ ៧,៧៥ គីឡូក្រាម ។ ទារក​ទម្ងន់​ធ្ងន់​ជាង​គេ​ប្រចាំ​ប្រទេស​នេះ ឈ​ញ​មោះ ថា Nadia ដោយ​មាន​បងប្អូន ស្រី ៨ នាក់ និង ប្រសុ ៣ នាក់ ដោយ​ម្នាក់ៗ​សុទ្ធតែ​ទម្ងន់ ៥ គីឡូក្រាម លើកលែងតែ អាពៅ​ចុងក្រោយ​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/baby4_zpscec5b458.jpg
៣. ទារក​ឈ្មោះ JaMichael Brown ដែលជា​កូនប្រុស​របស់​នាង Janet Johnson ដោយ​ផ្តល់​កំណើត​នៅក្នុង​រដ្ឋ​តិច​សាស កាលពី​ខែ ១១ ឆ្នាំ ២០១១ ដោយ​មាន​ទម្ងន់ ៧,២៥ គីឡូក្រាម​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/baby5_zpsd05357bf.jpg
៤. ទារក​ឈ្មោះ Axel Laverne Dolton មាន​ទម្ងន់ ៧ គីឡូក្រាម កើត​នៅ​ខែ ១១ ឆ្នាំ ២០១០ នៅ Minnesota ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/baby2_zps1ad6582b.jpg
៥.​ទារក​ឈ្មោះ Chun Chun ដែល​ជា​កូន​របស់​នាង Wang Yujuan អាយុ ២៩ ឆ្នាំ ដែល​ផ្តល់​កំណើត​ឲ្យ​កូន​កាលពី​ខែ ធ្នូ ក្នុង​ឆ្នាំ ២០១២ ទម្ងន់ ៧ គីឡូក្រាម ហើយ​ក្លាយជា​ទារក​ដែល​មាន​ទម្ងន់​ធ្ងន់​ជាងគេ​នៅក្នុង​ប្រទេស​ចិន​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/baby6_zps8b840050.jpg
៦. Asher Stewardson ដែល​កើត​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១២ មាន​ទម្ងន់ ៦,២ គីឡូក្រាម និង​ជា​ទារក​ដែល​ធ្ងន់​ជាង​គេ​នៅ ឡូ​វ៉ា សហរដ្ឋអាមេរិក​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/baby1_zps4e087ba6.jpg

មតិយោបល់