ព័ត៌មានជាតិ

Nokia ឈ្នះ​ក្ដី​ HTC​ នៅ​អាល្លឺម៉ង់​

នេះជាលើកទី៤ ក្នុងជម្លោះប៉ាតង់ និង​ជា​លើក​ទី​៣​ក្នុង​រយៈពេ​ល ​២​ខែ​ចុង​ក្រោយ ដែល​ក្រុមហ៊ុន​ហ្វាំងឡង់​ Nokia​ បាន​ឈ្នះ​ក្ដី​ក្រុម​ហ៊ុន​តៃវ៉ាន់​ HTC។​

Nokia-vs-HTC

យោងតាមការចុះផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុន Nokia បានឈ្នះក្ដីក្រុមហ៊ុន HTC ទៅលើជម្លោះប៉ាតង់ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈពេលដែលក្រុមហ៊ុនទាំងពីរកំពុងតែបន្តកិច្ចព្រមព្រៀងប៉ាតង់ជាច្រើន។ បើតាមការបញ្ជាក់ប៉ាតង់ថ្មីដែលក្រុមហ៊ុន Nokia ឈ្នះនេះ គឺភាគច្រើនជាប៉ាតង់ដែលអាចឲ្យឧបករណ៍ចាស់ៗប្រើបាន។

ក្រុមហ៊ុន Nokia ធ្លាប់បានបញ្ជាក់ប្រាប់ដល់ HTC ថាឆ្នាំថ្មីគួរតែបង្កើតអ្វីដែលថ្មី​ហើយការប្រកួតប្រជែងក៏គួរតែធ្​វើឡើង​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ដែរ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ ក្រុមហ៊ុន Nokia បានឈ្នះក្ដីក្រុមហ៊ុន HTC នៅក្នុងចក្រភពអង់គ្លេស ហើយក៏គំរាមប្ដឹង HTC នៅ​អាល្លឺម៉ង់​ផងដែរ៕

មតិយោបល់