ព័ត៌មានជាតិ

សាហាវណាស់! កំពុងអង្គុយចាំសង្សាចេញពីហាង ស្រាប់តែត្រូវក្រុមក្មេងស្ទាវ វាយសម្លាប់បោះចូលទឹកទន្លេ

ភ្នំពេញៈ កាលវេលាម៉ោង២ យប់ថ្ងៃឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើលមួយកើតទ្បើង បន្ទាប់ពីក្រុមក្មេងទំនើង ៧នាក់ បានវាយសម្លាប់បុរសម្នាក់ រួចបោះសពចូលទឹកលិចបាត់ ខណៈជនរងគ្រោះ កំពុងអង្គុយចាំសង្សាចេញពីធ្វើការនៅក្នុងហាង ស្ថិតនៅតាមផ្លូវស៊ីសុវត្ថិ ចំណុចមាត់ទន្លេក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ គីម សានរ៉ាវុធ ហៅ (ស) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបនៅផ្ទះស្នាក់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុខពេលកើតហេតុ កន្លងមកជនរងគ្រោះ តែងតែមកអង្គុយនៅមាត់ទន្លេ ដើម្បីចាំសង្សាចេញហាងបារាំង រៀងរាល់យប់ នៅពេលកើតហេតុ ស្រាប់លេចមុខក្រុមក្មេងស្ទាវ មានគ្នា៧ បានដើរសំដៅមករកជនរងគ្រោះ មានកាន់ដំបងគ្រប់ដៃ មិនបានសួរនាំអ្វីនោះទេ ក៏ព្រួតគ្នាវ៉ៃរួចរុញទម្លាក់ចូលទៅក្នុងទឹកទន្លេលិចបាត់ឈឹងតែម្ដង។

ភ្លាមៗនោះពួកគេជាជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោលអស់។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ បាននាំនារីម្នាក់ ដែលឃើញហេតុការណ៍ យកទៅប៉ុស្តិ៍ដើម្បីសាកសួរបន្ត៕

មតិយោបល់