ផ្សែងពណ៌សអាថ៌កំបាំងមួយបានបង្ហាញខ្លួននៅក្នុងបារតូចមួយដែលមានទីតាំងស្ថិតនៅទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលីដែលគេសង្ស័យថាជាខ្មោច។ អ្នកគ្រប់គ្រងនិងបុគ្គលិកនៃបារខ្នាតតូចនសសណ្ឋាគារ Carlisle Castle បាននិយាយថា មិនត្រឹមតែពន្លឺស្រអាប់ពណ៌សបង្ហាញខ្លួនដោយឯងៗប៉ុណ្ណោះទេ សូម្បីតែដបស្រា និងកញ្ចក់បានធ្លាក់មកលើឥដ្ឋពីរបីដងដោយគ្មានអ្នកណាប៉ះពាល់ឡើយ។ លោក Peter Bradbury ជាម្ចាស់នៃអាជីវកម្មបានឲ្យដឹងថា នៅល្ងាចនៃព្រហស្បត្តិ៍ គាត់បានឃើញផ្ទាល់ភ្នែកពីដងដោយសង្ស័យថាបាតុភូតនេះគឺជាខ្មោច។
ហេតុការណ៍នេះផងដែរត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងបារតូចមួយនេះ ប៉ុន្តែប៉ូលិសមិនទាន់បានធ្វើការស៊ីបអង្កេតនៅឡើយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់