ព័ត៌មានជាតិ

ថ្ងៃ​នេះ​ ​Facebook​ ​មា​ន​អា​យុ​ ​១​០​ឆ្នាំ​ហើ​យ​

Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គមយក្សមួយ ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយបើគិតមកដល់ពេលនេះ Facebook ត្រូវបានបង្កើតឡើង ១០ឆ្នាំហើយ។

លោក Mark Zuckerberg រួមនឹងមិត្តភ័ក្តបានបង្កើតបណ្ដាញសង្គម Facebook ឡើងកាលពីថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០០៤ បើគិតមកដល់ថ្ងៃនេះ Facebook មានអាយុកាល ១០ឆ្នាំគត់តែម្ដង ហើយមានអ្នកប្រើចំនួន ១.២ពាន់លាននាក់ (គិតត្រឹមចុងឆ្នាំ ២០១៣)។

យោងតាមរបាយការណ៍ក្រុមហ៊ុនបានបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ Facebook ទទួលបានប្រាក់ចំណួលសរុបចំនួន ៧,៨៧ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ១,៥ពាន់លានដុល្លារអាមេរិក៕
Happy-Birthday-Facebook-Facebook-10th-Birthday-fieldstudy.net_

មតិយោបល់