ព័ត៌មានជាតិ

ឮថា Microsoft កំពុង​ចង់បាន​មេ​ធំ Android ឲ្យធ្វើជា CEO ថ្មី​

​កាលពី​ឆ្នាំ ២០១៣ លោក Hugo Barra បាន​ចាកចេញ​ពី Google ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុនទូរស័ព្ទ​ចិន Xiaomi ក្រោយមក លោក Andy Rubin ប្រធាន Android ក៏​បាន​លាឈប់​មួយទៀត ដោយ​ជំនួស​ដោយ​លោក Sundar Pichai ប្រធាន Chrome​។​

​នៅពេលនេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​បាន​លេចឮ​ថា ក្រុមហ៊ុន Microsoft កំពុង​តែ​ព្យាយាម​ចែចង់​លោក Pichai ឲ្យធ្វើ​ជា​នាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន​។​
​មុននេះ​ក៏​បាន​ព័ត៌មាន​ចុះ​ផ្សាយ​ផងដែរ​ថា លោក Pichai ចង់​ចាកចេញ​ពី Google ទៅ​នៅ Twitter វិញ​ម្ដង ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន Google បាន​ផ្ដល់ប្រាក់ ៥០​លាន​ដុល្លារ​អាមេរិក​ដល់​លោក​ដើម្បី​ទាក់ទាញ​ឲ្យនៅ Google បន្ដ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មុននេះ​ក៏​បាន​ព័ត៌មាន​ចុះ​ផ្សាយ​ផងដែរ​ថា លោក Satya Nadella អនុប្រធាន​ជាន់ខ្ពស់ Microsoft ចង់​ក្លាយជា​នាយក​ប្រតិបត្តិ​ថ្មី ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ប្រាកដ​ដូចគ្នា ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​ក្រុមហ៊ុន Google និង Microsoft ច្រាន​ចោល​ដូច​គ្នា​៕​
Sundar-Pichai

មតិយោបល់