មានសិចរហូតដល់ទៅ ៣៧ដង ក្នុង ១សបា្តហ៍។ នេះជាការគិត និងបំណងប្រថ្នាដែលសិ្ថតនៅក្នុងអារម្មណ៍របស់វ័យកេ្មង។ នៅពេលនោះដែរ អារម្មណ៍សិចរបស់ស្ត្រីវ័យកេ្មង ទោះជាចំណងសិ្ថតនៅដល់កំពូលយ៉ាងណាក៏ដោយ ក៏មានត្រឹមតែ ៩ដងក្នុង ១សបា្តហ៍ប៉ុណ្ណោះ។
សាស្ត្រាចារ្យផែ្នកចិត្តសាស្ត្រនៃសកលវិទ្យាល័យកាលីហ្វ័រនីញ៉េសហរដ្ឋអាមេរិក លាក Pamela Regan បានឲ្យដឹងថា បុរស និងស្ត្រីស្ទើរតែគ្រប់រូបសុទ្ធតែគិតទៅដល់រឿងរួមសិចនោះដូចគ្នា ហើយរឿងដូចនេះក៏ចេះតែកើតមានជាប្រចាំថៃ្ងដែរ។
សិ្ថតនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននោះ លោកស្រីសាស្ត្រាចារ្យព្រមទាំងសហសេវិករបស់គាត់ បានធ្វើការសម្ភាសន៍ជាមួយនឹងមនុស្ស ៦៧៦នាក់ ទាំងប្រុសទាំងស្ត្រី ដែលមានអាយុមធ្យម ២៥ឆ្នាំ អំពីកម្រិតរួមទាំងចំណង់រួមភេទដែលកើតមាននៅក្នុងការគិតដោយខួរក្បាលរបស់ពួកគេ។ សរុបជារួមមក មានមនុស្សដល់ទៅ ៩៧,៣ភាគរយ នៃចំនួនខាងលើ សុទ្ធតែមានអារម្មណ៍សិចដូចគ្នា មិនថាបុរស ឬស្ត្រីនោះទេ។
សិ្ថតនៅក្នុងអត្រាបែបនេះ បុរសគ្រាន់តែមានកម្រិតលើសស្ត្រីតែបនិ្តចប៉ុណ្ណោះ មានបុរស ៩៨,៨ភាគរយ និងស្ត្រី ៩៥,៩ភាគរយ។
ក៏ដូចជាការសិក្សាស្រាវជ្រាវកាលពីពេលមុននោះផងដែរ ដែលក្រុមសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភេទពិតជាគិតដល់រឿងសិចច្រើនជាងស្ត្រីមែន ឬក៏អាចនិយាយបានថា មានចំនួនស្មើនិង ៤ដង ប្រៀបធៀបទៅនឹងស្ត្រីភេទ។ កុំថាឡើយតែការគិត សូម្បីតែសកម្មភាពសិចរបស់បុរស ក៏កាន់តែមានច្រើនលើសស្ត្រីផងដែរ។
“ការខុសបែ្លកគ្នាយ៉ាងនេះ ក៏ប្រហែលជាមានការជះឥទិ្ធពលដោយសារសង្គមរហូតដល់កើតមានជាសកម្មភាពរួមភេទសម្ព័ន្ធរបស់បុរស និងស្ត្រីនោះ។ ជាមួយគ្នាផងដែរ ក៏ពិតជាដោយសារតែមានភាពខុសគ្នាផែ្នកសរីរជីវសាស្ត្ររវាងបុរស នឹងស្ត្រីផងដែរ”។ នេះជាការបញ្ជាក់ប្រាប់ពី ក្រុមអ្នកសិក្សាស្រាវជ្រាវនោះ។
ថី្វត្បិតតែយ៉ាងដូច្នេះក្តី លទ្ធផលបែបយ៉ាងនេះក៏មិនមែនជារឿងមួយដែលគេធ្វើការសិន្និដ្ឋានដោយវិជ្ជមានថាបុរសភេទពេលណាក៏ទាមទាររួមសិចឥតឈប់ឈរថែមហើយថែមទៀត ឬក៏ស្ត្រីភេទវិញបែរជាខ្វះខាតភាពងប់ងុលនឹងការរួមរ័កនោះក៏ទេដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់បនែ្ថមដោយក្រុមអ្នកសិក្សាស្រាវជ្រាវនោះ៕
មតិយោបល់