ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ កាងល្បែងជល់មាន់នៅខេត្តកំពង់ស្ពី ត្រូវបានផ្អាកការងារបណ្តោះអាសន្ន

ភ្នំពេញ: ក្រោយពីផ្ទុះរឿងអាស្រូវមន្ត្រីនគរបាលសេដ្ឋកិច្ចដើរកាងវង់ល្បែងជល់មាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានចេញលិខិតបង្កាប់ការមួយ ស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលជាតិ ម្នាក់ឈ្មោះ ខេង សុខា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ផងដែរថា ដោយមានព័ត៌មានតាមបណ្តាញសង្គម Facebook កន្លងមក នាយឧត្ដមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាអោយដកមន្ត្រីនគរបាលដើរកាងវង់ល្បែង ឲ្យបញ្ឈរជើង និងចាត់ការតាមផ្លូវច្បាប់ ក្រោយពីផ្ទុះរឿងអាស្រូវមន្ត្រីនគរបាលសេដ្ឋកិច្ច លោកអនុសេនីយ៍ឯក ខេង សុខា ដើរកាងវង់ល្បែងជល់មាន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់វិន័យដកបញ្ឈរជើង និងចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះលោកអនុសេនីយ៍ឯក ខេង សុខា ដោយមិនលើកលែងឡើយ៕

នាយឧត្ដមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ

 

មតិយោបល់