ព័ត៌មានជាតិ

ពាក្យ ៣ ឃ្លា​គូស្នេហ៍​មិន​ចង់​ឭ​ក្រោយ​ការរួមរ័ក​

ជាមួយនឹង​សកម្មភាព​ដ៏​បែកញើស និង​គំហុក ក្នុង​រង្វង់​ដៃ​អ្នក ដោយ​រាងកាយ​ប៉ះ​រាងកាយ ជាមួយនឹង​អារម្មណ៍​ឡើង​ឋានសួគ៌ និង​ក្រោយ​ឡើងឋានសួគ៌​​ដៃគូរួមរ័កគួរ​ប្រយ័ត្នពាក្យសម្តី ។ក្រោយ​ពី​ឡើងឋានសួគ៌ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត ជាមួយ​នឹង​អ្នក​ពាក្យ​ដែល​អ្នក​និយាយ​នឹង​គូស្នេហ៍​ក្រោយ​ការរួមរ័ក​នេះ ។ ដោយ​នៅទីនេះ ដែរ​មាន​ពាក្យ​ពីរ​បី​បន្ទាត់ ដែល​អ្នក​គួរតែ​ស្វែង​យល់​ឲ្យបាន​ច្បាស់ ព្រោះថា​បើ​មិន​យល់​ឲ្យបាន​ច្បាស់​ទេ ប្រាកដ​ជា​ធ្វើឲ្យ​អារម្មណ៍​គូស្នេហ៍​ប្រះឆា​ជាក់​ជា​មិនខានឡើយ​។​

១.​អ្នក​ប្រសើរ ឬ​អន់​ជាង​ដៃគូ​ចាស់ ៖ ចំណុច​នេះ​ដែរ គ្មាន​បុរស ឬ​ស្ត្រី ចង់​ឲ្យ​គូស្នេហ៍​ខ្លួន​ធៀប​ឡើយ ជាមួយនឹង​អតីត​របស់​ពួកគេ និង​ចំណុច​ខ្លះ​មួយ​ចំនួន​ទៀត ទាក់ទង​លើ​បញ្ហា​សិច​នេះ ។​

២. អ្នក​គួរតែ​លេបថ្នាំ​គ្រាប់​ដើម្បី​ការពារ ៖​ត្រង់​ចំណុច​នេះ​ដែរ បើសិន​ជា​អ្នក​ឲ្យដៃ​គូ​អ្នក​លេបថ្នាំ មុន ឬ​ក្រោយ ព្រោះ​តែ​ដក​លិង្គ​មិន​ទាន់​ពេលវេលា​ទឹកកាម​បាញ់​ចេញ ឬ​ចាក់ទឹក​ក្រៅ​ពាង​នោះ ប្រាកដ​ជា​ធ្វើឲ្យ​នាង​អន់ចិត្ត​ជាមិនខាន​នោះទេ​។ ហេតុដូច្នេះ ប្រការ​នេះ​ដែរគួ​រពាក់​ស្រោមអនាម័យ​មុននឹង​ហក់លោ​តទៅ​រក​ភាព​គំហុក​ជាមួយនឹង​នាង ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព ដោយ​ការ​រហាម​ប្រាម​ពី​គ្រូពេទ្យ​នោះ​។​

៣.​ខ្ញុំ​ពិតជា​ងងុយ​ណាស់ ៖ បុរស​ជា​ច្រើន​ប្រាកដ​ជា​និយាយ​ថា ខ្ញុំ​ចង់​គេង បន្ទាប់​ពី រួមរ័ក​ហើយ ប៉ុន្តែ​នោះ​គឺជា​អ្វី​ដែល​ស្ត្រី​មិន​ចង់បាន​នោះ​ទេ និង​មិន​ចង់​ឭ​ដូចគ្នា ។ ភាព​ងងុយគេង​បន្ទាប់ពី​រួមរ័ក​នេះ ប្រាកដ​ជា​នាង​គិត​ថា អ្នក​បាន​ធុញទ្រាន់ ក្រោយ​សកម្មភាព​ផ្អែម​ល្អែម លើ​គ្រែ ដ៏​បែកញើស កក្លាក់ ប៉ុន្តែ​អ្នក​គួរតែ​និយាយ​ភាសា​ផ្អែមល្អែម​រហឹមៗ ដាក់​ត្រចៀក​នាង ជាជាង រួមរ័ក​ភ្លាម​គេង​ភ្លែត នោះទេ និយាយ​ឲ្យ​អ្វី​ដែល​ផ្តើម ត្រូវតែ​មាន​ឃ្លា​បញ្ចប់​៕​
women-upset-after-sex

មតិយោបល់