ព័ត៌មានជាតិ

រកឃើញ​មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្ស​រស់នៅ​បាន ៥០០ ឆ្នាំ​

បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ាបា​នរកឃើញ​កត្តា​ដែល​ជួយ​ពន្យា​ជីវិត នៅក្នុង​ខ្លួន​មនុស្ស​ដែល​មាន​អាយុ ៥០០ ឆ្នាំ​គឺ​ព្រូន​តូច​មួយ ដែល​គេ​ហៅថា elegans Caenorhabditis ។ ដូច្នោះ​ហើយ​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា នឹង​ស្វែងរក​ការព្យាបាល​ដោយ​ផ្អែក​លើ​ហ្សែ​ន​នៃ​អុកស៊ីដកម្ម​ប្រភេទ​នេះ​។​

elegans គឺជា​សារពាង្គកាយពហុកោសិកា​លើកដំបូង ដែល​មាន​រចនាសម្ព័ន្ធ​ហ្សែ​ន​ត្រូវបាន​រៀបចំ​ទាំងស្រុង​គឺមាន ២០,០០០ ហ្សែ​ន​បាន​អនុវត្ត​មុខងារ​ស្រដៀង​គ្នា​នេះ​ដែរ នៅក្នុង​ខ្លួន​មនុស្ស​។ ប្រមាណ ២០០០ នៃ​ហ្សែ​ន​ទាំងនេះ​ដើរតួនាទី​ក្នុង​ការលើកកម្ពស់​មុខ​ងារ​សាច់ដុំ និង ៥០ ទៅ ៦០ ភាគរយ​នៃ​មនុស្ស​ដូច​គ្នា​ទាំងនេះ​។
elegans
​លោក​បណ្ឌិត Pankaj Kapahi ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ​បាន​ថ្លែងថា «​យើង​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​នៅពេល​ដែល​ដឹងថា elegans ប្រភេទ​សត្វ​មាន​មុខងារ​ស្រដៀង​គ្នា​ទៅនឹង​ជីវសាស្ត្រ​របស់​មនុស្ស ដូចជា​ការផ្លាស់ប្តូ​រហ្សែ​ន​របស់​សត្វ​ប្រភេទ​នេះ​បង្កើត​សកម្មភាព​វិជ្ជមាន​នៅក្នុង​ការប្រើ​ជាលិកា​ដែល​បាន​បង្កើន​ជីវិត​ជា​មធ្យម​អាច​រស់នៅ​បាន​ប្រមាណ ៤០០ ទៅ ៥០០ ឆ្នាំ​”​។

​លោក​វេជ្ចបណ្ឌិត​បាន​បន្ថែមទៀតថា នៅ​ក្នុង​ការ​សិក្សា​លើក​ដំបូង​ដែល​យើង​បាន​ផ្តោត​លើ​ការផ្លាស់ប្តូ​រហ្សែ​ន គឺ​ពិចារណា​តែ​មួយ​ចំណុច​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​មក ការផ្លាស់ប្តូរ​ទាំង​នេះ​បានក្លាយ​កត្តា​មួយ​ដែល​ច្បាស់​បំផុត​។ មិន​ត្រឹមតែ​ការផ្លាស់ប្តូរ​នេះ ក៏​នៅ​មាន​ការចូលរួម​ទប់ស្កាត់​ម៉ូលេគុល​សំខាន់​ដែល​ប៉ះពាល់​ដល់​សកម្មភាព​អាំង​ស៊ុយ​លី មាន​ផលប៉ះពាល់​ដល់​ការរំលាយ​អាហារ​សម្រាប់​សកម្មភាព​ផ្គត់ផ្គង់​ថាមពល​នៃ​រាងកាយ​ក្នុង​ការរស់នៅ​។ នៅពេល​នេះ​អាយុ​របស់ elegans នឹង​កើនឡើង​ដល់ ១៣ ភាគរយ​។​

​អ្នកស្រាវជ្រាវ​បាន​គេ​រំពឹងថា ការអនុវត្ត​ទៅ​លើ​សត្វ​កណ្តុរ​និង​សត្វ​ផ្សេងទៀត​ដើម្បី​មើល​ថា តើ​ផលប៉ះពាល់​ស្រដៀង​គ្នា​អាច​កើតមានឡើង​ដែរឬទេ​។ ប្រសិនបើ​ទទួលបាន​ជោគជ័យ​នេះ​នឹង​ជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការរក​វិធី​ដើម្បី​ជួយ​ឲ្យ​មនុស្ស​រស់​នៅ​បាន​យូរអង្វែង​៕​

មតិយោបល់