ព័ត៌មានជាតិ

រួមភេទ​ជាមួយ​ប្រុស​ស្នេហ៍​ឲ្យ​កូន​អាយុ ១០ ឆ្នាំ​ឈរ​មើល​

ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​ម្តាយ​របស់​ខ្លួន​បាន​រួមភេទ​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​អនុញ្ញាតឲ្យ​ពួកគេ​ទាំង​ពីរ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​ពិតមែន​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា អ្នកស្រី Francesca Riccardi មាន​វ័យ ៣៣ ឆ្នាំ​រស់នៅ​ក្នុង​ក្រុង​ញូវយ៉ក​បាន​និយាយថា ទ្រព្យសម្បត្តិ​របស់​នាង​ទាំងអស់​ត្រូវបាន​បាត់បង់ ពេល​ដែល​ផ្ទះ​ល្វេង​របស់​នាង​នៅ​លើកោះ Statens ត្រូវបាន​បំផ្លាញ​ដោយសារ​ខ្យល់ព្យុះ​។

​ក្រោយមក​លោក Frank Villano វ័យ ៧២ ឆ្នាំ​ដែល​ត្រូវ​ជា​មិត្ត​របស់​នាង បាន​ឲ្យ​ពីរ​នាក់​ម្តាយ​និង​កូន​ស្នាក់នៅ​ជាមួយ​ខណៈដែល​នាង​ត្រូវការ​ជំនួយ​។ Villano ដែល​សុខចិត្ត​ចំណាយ​ប្រាក់​ចំនួន ៣ លាន​ដុល្លារ​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​មក​រស់នៅ​ជាមួយ​នឹង​គាត់​។

​ប៉ុន្តែ​បំណង​របស់​គាត់​ត្រូវ​ក្លាយទៅជា​រឿង​អាក្រក់​ទៅវិញ​។ នៅពេលដែល Riccardi បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​ដោយ​អះអាងថា Villano ត្រូវបាន​លោក Villano រំលោភបំពាន​ផ្លូវភេទ​។ ទោះជា​យ៉ាងណា​លោក​មេធាវី​របស់ Villano ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​ថា Riccardi ធ្វើ​បែប​នេះ​ដើម្បី​រក​លុយ​តែប៉ុណ្ណោះ ហើយ​ពាក្យបណ្តឹង​នេះ​គឺ​កុហក​ទាំងស្រុង​។ សូម​បញ្ជាក់​ផង​ដែល​ថា​លោក Villano ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ចំនួន ១ លាន​ដុល្លារ​ឲ្យទៅ​មជ្ឍមណ្ឌល​ការពារកុ​មារនៅ​តំបន់​នោះ​រួច​ម្តង​ហើយ​ដែរ​៕​
2014-02-05_165758
អ្នកស្រី Francesca Riccardi

មតិយោបល់