ព័ត៌មានជាតិ

រថយន្តបុករថយន្ត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

កំពង់ធំ: ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង០៥នាទី លើផ្លូវខេត្ត ចំណុចមុខផ្ទះឈ្មោះ គីវ អៀង ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ កំពង់ធំ 2A-4072 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ពេជ្រ សារ៉េន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃព្រាល(ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរបើកបររថយន្ត(របួសស្រាល រត់គេចខ្លួនបាត់)។
រថយន្តម៉ាក សាំងយ៉ុង ពណ៌ស ផ្លាកលេខ ភ្នំពេញ 2V-1849 (បើកបរពីត្បូងទៅជើង) ដោយឈ្មោះ ទឹម ចាន់ទុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររថយន្ត នៅភូមិព្រៃនប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាងយករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលអាចារ្យលាក់ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ឈ្មោះ ពេជ្រ សារ៉េន បើកបរមិនប្រកាន់ស្តាំរំលោភចំណែកផ្លូវរថយន្តកំពុងចរាចរណ៍ផ្ទុយទិស៕

មតិយោបល់