ព័ត៌មានជាតិ

2013 ទេសចរណ៍​ពិភពលោក​កើនឡើង 5 ភាគរយ​លើស​ការរំពឹងទុក​

​យោងតាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​និយាយ​ថា​កំណើន​ទេសចរណ៍​សាកល​បាន​កើនឡើង​បានតែ 5 ភាគរយៈ​ក្នុង​រយៈពេល 8 ខែ​ដើមឆ្នាំ 2013 ។​​តួលេខ​ដែល​ទទួល​បាន​គិត​ចាប់តាំងពី​ខែ​មករា​មក​ទល់​នឹង​ខែ​សីហា​នេះ​អ្នក​ទេសចរណ៍​មាន​ចំនួន​ដល់​ទៅ 747 លាន​នាក់​លើសពី​ចំនួន​ឆ្នាំទៅ ក្នុង​រយៈពេល​ដូចគ្នា​ដល់​ទៅ 38 លាន​នាក់​។​
Logo_of_the_World_Tourism_Organization
​លោក Taleb Rifai អគ្គលេខាធិការ​នៃ​គណៈកម្មាការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ United Nation Wordl Tourism Organization(UNWTO) បាន​មាន​ប្រសា​ស​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​នៃ​វេទិកា​ទេសចរណ៍​អ៊ឺរ៉ុប​ថា​នៅពេលដែល​សេដ្ឋកិច្ចពិភពលោក​កំពុងតែ​មាន​ដំណើរការ​យឺតយ៉ាវ​នោះ​វិស័យ​ទេសចរណ៍​នៅតែ​បាន​បន្ត​លើស​កម្រិត​មធ្យម​ដែល​ត្រូវ​ការ​ដែល​វា​បាន​ធ្វើឲ្យ​ឧិ​កាសនៃ​ការងារ​សម្រាប់​អ្នក​អត់​ការងារ​ទូទាំ​ង​ពិភពលោក​និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ទេសចរណ៍​មាន​ការ​ប្រសើរ​ឡើង​ខ្លះ​ជាពិសេស​នៅ​តំបន់​អ៊ឺរ៉ុប​ដែល​មាន​កំណើន​អ្នក​អត់​ការងារ​ច្រើន​តែ​វិស័យ​ទេសចរណ៍​មាន​សន្ទុះ​ខ្លាំង​៕​

មតិយោបល់