ព័ត៌មានជាតិ

៤​ចំណុច​ដែល​បុរសៗ​ តែងតែ​ចង់ដឹង​នៅពេល​ឡើងឋានសួគ៌​

​ចំពោះ​បុរស​គ្មាន​អ្វី​សំខាន់​ជាង​ការ​ចង់ដឹង និង​ចង់​ឮ​នូវ​ពាក្យសម្តី​ដ៏​រោល​រាល ព្រមទាំង​គំនិត​ប្លែកៗ នៅពេល​ដែល​កំពុង​តែ​ឡើងលើ​គ្រែ​ជាមួយ​ស្ត្រី​នោះ​ទេ​។ ដូច្នេះ​ហើយ​ដើម្បីឲ្យ​សេចក្តីស្នេហា​របស់អ្នក​កាន់តែ​មានភាព​ល្អែម​ល្ហែម​នៅពេលដែល​ឡើង​ឋានសួគ៌​ជាមួយគ្នា សូម​ស្វែងយល់​ពី​កត្តា​បួន​យ៉ាង​របស់​បុរស​ដូចខាងក្រោម​៖

១. ហៅ​ឈ្មោះ​គាត់​
​បុរស​តែងតែ​ចង់ដឹងថា អ្នក​ពិតជា​មិន​គិត​ពី​មនុស្ស​ផ្សេងទៀត​នៅ​ពេល​ដែល​អ្នក​កំពុង​មាន​ភាព​ស៊ីជម្រៅ​ជាមួយ​គាត់​។ ដូច្នេះ​ហើយ​ការហៅ​ឈ្មោះ​គាត់​នៅ​ក្នុង​កំឡុង​ពេល​នេះ ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​ធ្វើឲ្យ​គាត់​មានអារម្មណ៍​កាន់តែ​ជឿជាក់ និង​ធ្វើឲ្យ​ជីវិត​ស្នេហា​កាន់តែ​មាន​ភាព​ស្និត​ស្នាល​ថែម​ទៀត​។​

២. ការផ្តល់​យោបល់​
​ប្រសិនបើ​អ្នក​មាន​រឿង​ពិបាក​ក្នុង​ចិត្ត គាត់​នឹង​បញ្ចេញ​សកម្មភាព​ភ្លាមៗ ហើយ​ចង់​ដឹង ចង់​ឮ​នូវ​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​អ្នក​ដូចជា (​សុខទុក្ខ​របស់​អ្នក​) និង (​អ្វី​ដែល​អ្នក​ចង់​បាន​)​។ ករណី​បែប​នេះ​អ្នក​អាច​ណែនាំ​ឲ្យ​គាត់​អាន​រឿង​ប្រលោមលោក​ឲ្យ​អ្នកស្តាប់ ពេល​នោះ​ភាព​រីករាយ​នឹង​កើតមាន​ឡើង​វិញ​សម្រាប់​អ្នក​ទាំង​ពីរ​។​

៣. ការ​បំផុសគំនិត​
​ប្រសិនបើ​អ្នក​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ចុះ​ហេតុអ្វី​បាន​ជា​អ្នក​មិន​ឆក់យក​ឱកាស​នេះ ហើយ​ប្រាប់​គាត់​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ស្រមៃ​អំពី “​ការ​រួមភេទ​” រួម​ទាំង​ចំណុច​ពិសេស​ផ្សេងទៀត​ដែល​អ្នក​ចង់​ធ្វើ ? ប្រសិនបើ​អ្នក​មិន​និយាយ​រឿង​ទាំងនោះ​ជាមួយ​គាត់​ទេ គាត់​នឹង​អនុវត្ត​រហូត​ទាល់តែ​អ្នក​អាច​និយាយបាន​នៅ​ចំពោះមុខ​គាត់​ដោយ​គ្មាន​ការ​ខ្មាស់អៀន​។​

៤. ការប្រើ​ពាក្យ​ស៊ីជម្រៅ​
​ពេលខ្លះ​គ្រាន់តែ​បាន​រួម​ភេទ​គឺ​គ្រប់គ្រាន់​ណាស់​ហើយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការប្រើ​ពាក្យ​ស៊ីជម្រៅ​ទៅកាន់​គាត់ គឺ​ចង់​ឲ្យ​គាត់​ដឹង​នូវ​អត្ថន័យ​ទាំងនេះ ប្រសិនបើ​បុរស​គ្មាន​អារម្មណ៍​ថា​គ្មាន​សេចក្តីសុខ ពួកគេ​ក៏​មិន​អាច​បញ្ចេញ​សមត្ថភាព​នៅ​លើ​គ្រែ​ជាមួយ​ស្ត្រី​បាន​ពេញលេញ​ផងដែរ ដូច្នេះ​ហើយ​មាន​តែ​ការនិយាយ​បែបនេះ​ទេ​ទើប​អាច​លើកទឹកចិត្ត​គាត់​ឲ្យ​សម្រេច​ដូច​បំណង​បាន​៕​

4point

មតិយោបល់