តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាសត្វអូដ្ឋកវែងមួយក្បាលបានរត់គេចចេញពីសួនសត្វ ហើយចូលទៅក្នុងភោជនីដ្ឋានមួយកន្លែងនៅអាហ្វ្រិកខាងត្បូង។
ភ្ញៀវទេសចរណ៍ជាច្រើនបាននិយាយថាពួកគេសឹងមិនជឿនឹងភ្នែកដែលសត្វអូដ្ឋកវែងមានកម្ពស់ដល់ទៅ ៦ ម៉ែត្រចូលទៅក្នុងភោជនីយដ្ឋានដូច្នេះ។ មើលទៅសត្វអូដ្ឋកវែងនេះហាក់បីដូចជាចង់ចូលទៅបរិភាគអាហារនៅក្នុងភោជនីយដ្ឋាននោះអញ្ចឹង ប៉ុន្តែវាមិនអាចបរិភោគអ្វីទាំងអស់សូម្បីតែផឹកភេសជ្ជៈ។
អ្នកទេសចរណ៍ជាច្រើនបាននិយាយថាពួកគេពិតជាមានសំណាងណាស់ដែលបានឃើញហេតុការណ៏ដកម្រនេះ ហើយពួកគេបានថតវីដេអូទុកចែកចាយឲ្យមិត្តភក្តិទស្សនា និងបង្ហោះទៅលើ Youtube ថែមទៀត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់