តារាល្បីៗបញ្ចេញទស្សនៈ ក្នុងព្រឹត្តិការណ៍កំរាលព្រំនៅន័រតុន

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១២ កញ្ញា នៅបរិវេណសាកលវិទ្យាល័យន័រតុនមានរៀបចំកម្មវិធីសន្និសីទកាសែតធំមួយស្ដីពីការប្រគំតន្រ្តី និងដើរម៉ូដលើកំរាលព្រំជាទ្រង់ទ្រាយធំស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ក្នុងខែកញ្ញានេះ។ ក្នុងវេទិកាបើកសន្និសីទកាសែតជាផ្លូវការនោះ គេកត់សម្គាល់ឃើញវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ដោយក្រៅពីការបញ្ចេញទស្សនៈ សិស្សនិស្សិត និងអ្នកគាំទ្រនៅក្នុងវេទិកានោះ ក៏បានថតរូបយ៉ាងសប្បាយរីករាយផងដែរ។

តារាល្បីៗដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះរួមមាន កញ្ញា សុខ ពិសី, អ្នកនាងចន ច័ន្តលក្ខិណា, អ្នកនាងសឿ សុធារ៉ា, កញ្ញាទេព បូព្រឹក្ស, លោកជ័យ សុវ៉ាត, លោកម៉ា ច័ន្ទបញ្ញា, កញ្ញាឈិត សុវណ្ណបញ្ញា, កញ្ញាមាស សម្ផស្ស, កញ្ញា អាលីហ្សា, កញ្ញាពេជ្រ អាវីហ្សា, លោកចន អេឡិចហ្សូរ៉ា, កញ្ញាតូច ស្រីពេជ្រ, លោកចន ច័ន្ទដារ៉ា, លោកខេន វណ្ណាថាត់, លោកសន វិជ្ជបុត្រ, លោកគន់ រៀមរតនៈ, លោកឃីម រតនៈ, កញ្ញាស្រីពៅមុខឈើ, លោកលី ណូរ៉ា, អ្នកនាងវ៉ាន់ ជាតា។ តារាម្នាក់ៗក្រៅពីឡើងបង្ហាញខ្លួន ក៏បានបង្ហាញឆន្ទៈស្ម័គ្រចិត្តជួយដល់កម្មវិធីថ្ងៃទី១៧ កញ្ញាខាងមុខ ដើម្បីឲ្យមានការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដូចៗគ្នាផងដែរ។ តារាទាំងអស់បានទទូចឲ្យមានការចូលរួមបរិច្ចាគជួយកម្មវិធីសប្បុរសធម៌មួយនេះឲ្យបានច្រើន ហើយក៏បានអំពាវនាវឲ្យតារាសិល្បៈល្បីៗដែលមិនទាន់ស្ម័គ្រចិត្តជួយដល់សង្គម ចែករំលែកពេលវេលាទុកជាស្នាដៃដើម្បីជាប្រយោជន៍សាធារណៈផងដែរ។

អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថាមកទល់ពេលនេះមានតារាសិល្បៈកាន់តែច្រើនបានរួមគ្នាជួយមន្ទីរពេទ្យគន្ធបុប្ផា និងការងារសង្គមផ្សេងទៀត ប៉ុន្តែអ្នកនាងក៏ហាក់មានការចាប់អារម្មណ៍ផងដែរ បន្ទាប់ឃើញតារាច្រើននាក់នៅឡើយមិនទាន់ចែកពេលទាល់តែសោះ ដើម្បីការងារសង្គម។ យ៉ាងណាក៏ដោយអ្នកនាងទទូចសុំឲ្យមានការចូលរួម និងសុំឲ្យមានការបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផាឲ្យបានច្រើននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១៧ កញ្ញាខាងមុខ។ មិនខុសគ្នាដែរ តារាផ្សេងទៀតក៏បានបញ្ចេញទស្សនៈស្រដៀងគ្នាបែបនេះផងដែរ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍ដើរលើកំរាលព្រំដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ កញ្ញា គឺជាការរៀបចំដោយនិស្សិតពេទ្យរបស់សាលាន័រតុន ក្រោមការជ្រោមជ្រែងសាកលវិទ្យាល័យន័រតុន ដោយមានការរៀបចំកម្មវិធីសិល្បៈពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»។ ព្រឹត្តិការណ៍ធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧ និង១៨ កញ្ញា ដោយមានកម្មវិធីពិព័រណ៌តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់។ ដោយឡែកសម្រាប់ការប្រគំតន្រ្តី និងដើរលើកំរាលព្រំរបស់តារាល្បីគឺធ្វើតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៧ កញ្ញា៕

https://youtu.be/brOLQvJBPeQ

photo_2016-09-12_21-55-02photo_2016-09-12_21-55-06photo_2016-09-12_21-55-08photo_2016-09-12_21-55-10photo_2016-09-12_21-55-12photo_2016-09-12_21-55-14photo_2016-09-12_21-55-17photo_2016-09-12_21-55-19photo_2016-09-12_21-55-21photo_2016-09-12_21-55-24photo_2016-09-12_21-55-26photo_2016-09-12_21-55-28photo_2016-09-12_21-55-31photo_2016-09-12_21-55-33photo_2016-09-12_21-55-36photo_2016-09-12_21-55-38photo_2016-09-12_21-55-41photo_2016-09-12_21-55-43photo_2016-09-12_21-55-46photo_2016-09-12_21-55-49photo_2016-09-12_21-55-51photo_2016-09-12_21-55-54photo_2016-09-12_21-55-56photo_2016-09-12_21-55-59photo_2016-09-12_21-56-01photo_2016-09-12_21-56-04photo_2016-09-12_21-56-06photo_2016-09-12_21-56-09photo_2016-09-12_21-56-11photo_2016-09-12_21-56-13photo_2016-09-12_21-56-16photo_2016-09-12_21-56-18photo_2016-09-12_21-56-21photo_2016-09-12_21-56-23photo_2016-09-12_21-56-25photo_2016-09-12_21-56-27photo_2016-09-12_21-56-30photo_2016-09-12_21-56-32photo_2016-09-12_21-56-35photo_2016-09-12_21-56-38photo_2016-09-12_21-56-46photo_2016-09-12_21-56-48photo_2016-09-12_21-56-52photo_2016-09-12_21-56-55photo_2016-09-12_21-56-57photo_2016-09-12_21-57-04photo_2016-09-12_21-57-07photo_2016-09-12_21-57-09photo_2016-09-12_21-57-12photo_2016-09-12_21-57-15photo_2016-09-12_21-57-17photo_2016-09-12_21-57-20photo_2016-09-12_21-57-22photo_2016-09-12_21-57-24photo_2016-09-12_21-57-26photo_2016-09-12_21-57-29photo_2016-09-12_21-57-31

មតិយោបល់