ព័ត៌មានជាតិ

ដើមឆ្នាំ ២០១៤ កម្ពុជា​នាំ​ចេញ​អង្ករ​ថយចុះ​

ភ្នំពេញ៖ ​កម្ពុជា នៅក្នុង​ខែ​មករា ដើមឆ្នាំ ២០១៤ បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន ២១.៥៣៦​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៣ ធ្លាក់ចុះ​ប្រមាណ​ជា ១៦.២៨​ភាគរយ ដែលមាន​ចំនួន​រហូត​ដល់​ទៅ ២៥.៧២៦​តោន​។​

​យោងតាម​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​១​ខែ​ដំបូង ឆ្នាំ​២០១៤ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ​បានឲ្យដឹងថា នៅក្នុង​ខែ​មករា ឆ្នាំ ២០១៤ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ២១.៥៣៦​តោន ទៅកាន់​បរទេស ដែល​ធ្លាក់​ចុះ​ប្រមាណ​ជា ១៦.២៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​សម្រាប់​ដើមឆ្នាំ ២០១៤ មាន ៩​មុខ ក្នុងនោះ អង្ករ​ក្រអូប​ផ្កា​ម្លិស​(​ផ្កា​រំដួល​) និង​អង្ករ​សច​ម្រះ​គ្រាប់​វែង បាន​នាំ​ចេញ​ច្រើនជាង ដោយ​មាន​ចំនួន ៩.៩៨៤,៣​តោន និង ៥.៣២៨,៤​តោន​។​

​ប្រទេស​ដែល​នាំចូល​អង្ករ​កម្ពុជា​ច្រើន​ជាង​មាន​ដូចជា បារាំង ហូ​ឡង់ ប៉ូឡូញ ម៉ាឡេស៊ី ហ្គា​បុន និង​ចក្រភព​អង់គ្លេស​៕​

dm

មតិយោបល់