បាត់ដំបងៈ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសបច្ចេកទេស ខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យរថយន្ត សរុបចំនួន ១៩២គ្រឿង។
ជាលទ្ធផលឃាត់ និងធ្វើការណែនាំ ព្រមទាំងផាកពិន័យចំនួន ៨៨គ្រឿងរួមមាន៖
-យានយន្តគ្មានស្លាកលេខ ១គ្រឿង។
-រថយន្តដឹកទំនិញខុសបច្ចេកទេស ៦គ្រឿង។
-រថយន្តដោះភ្លើងបំពាក់ខុសបច្ចេកទេស ១គ្រឿង។
-គ្មានបណ្ណបើកបរ ៩គ្រឿង។
-ប្រើបណ្ណបើកបរខុសប្រភេទ ៣៦គ្រឿង។
-ខ្វះឯកសារ ៣៥គ្រឿង។
សូមបញ្ជាក់៖ ជាមួយគ្នានេះផងដែរនៅខេត្តកំពង់ធំ ក៏បានធ្វើការត្រួតពិនិត្យយានយន្ត លើរថយន្តកែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ ដើម្បីណែនាំ និងពិន័យតាមច្បាប់៕
មតិយោបល់