យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ដែលកើតឡើងនៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅទូទាំងប្រទេស មាន ១០ លើក ក្នុងនោះ ករណីដែលកើតឡើងនៅពេលយប់ ៥ លើក មានមនុស្សប្រុសស្លាប់ម្នាក់ មនុស្សប្រុសរបួស ១៣ នាក់ និង របួសស្រាលដែលជាមនុស្សប្រុសដូចគ្នា ០៤ នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ០៩គ្រឿង , រថយន្តធុនតូច ០៥គ្រឿង,រថយន្តធុនធំ ០១គ្រឿង យានផ្សេងៗ ០១គ្រឿង និងថ្មើរជើង ០១នាក់ ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៦លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, ស្រវឹង ០៣លើក,ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៨នាក់ (យប់ ០៦ នាក់) ។
រូបតំណាង
មតិយោបល់