ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់បុរសម្នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះឈ្មោះ ថាង សុហៀង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើងក្រុមហ៊ុន SN មានទីលំនៅភូមិសាវ៉ាង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
ដំណើររឿង៖ ជនរងគ្រោះ បានឡើងតបណ្តាញខ្សែភ្លើង នៅលើអគារ កំពុងសាងសង់នៅចំណុចខាងលើ តែមិនប្រយ័ត្ន ក៏បណ្តាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះ ធ្លាក់ពីលើអគារ ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់