យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ប្រទេសតួកគីមានគម្រោងបិទគេហទំព័រមួយចំនួននៅក្នុងប្រទេស ពោលគឺមិនអនុញ្ញាតឲ្យប្រជាជនក្នុងប្រទេសបើកតែម្ដង។

យោងតាមការចុះផ្សាយ គេហទំព័រទាំងនោះត្រូវបានបិទដោយក្រសួងទូរគមនាគមន៍របស់រដ្ឋ ហើយមិនចាំបាញ់ឆ្លងកាត់ការអនុញ្ញាតពីស្ថាប័នតុលាការ ឬអាជ្ញាធរណាមួយឡើយ ព្រោះថាក្រសួងទូរគមនាគមន៍មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបិទ ដោយសារតែរាល់ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណែតនៅក្នុងប្រទេសទាំងអស់ត្រូវបានគ្រប់គ្រងដោយក្រសួង ដូច្នេះវាមិនមែនជារឿងលំបាក់នោះទេ។
ប្រភពខាងលើមិនទទួលបានព័ត៌មានលម្អិតស្ដីអំពីគេហទំព័រណាខ្លះដែលត្រូវបិទនោះទេ គេគ្រាន់តែដឹងថាប្រហែលជាមានគេហទំព័រមួយចំនួនដែលទាក់ទងនឹងការបង្ហោះរូបភាព និងវីដេអូអាសអាភាស ហើយ Facebook និង Twitter ប្រហែលជាអាចប៉ះពាល់ដែរ។
គួរបញ្ជាក់ផងដែរថា ទង្វើនេះវាហាក់ដូចជាប្រទេសតួកគីកំពុងតែយកលំនាំតាមប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ចិន និងប្រទេសផលិតនុយក្លែអ៊ែរ អ៊ីរ៉ង់ និងប្រទេសស៊ីរី៕
មតិយោបល់