សេចក្ដីសុខពិតប្រាកដនៃជីវិតផ្លូវភេទ មិនមែនគ្រាន់តែដោះសម្លៀកបំពាក់ រួចចាប់ផ្ដើមវាយសម្រុកសមូរភូមិនោះទេ អ្វីដែលសំខាន់នោះគឺត្រូវមានបច្ចេកទេសជាដាច់ខាតដើម្បីផ្ដល់នូវសេចក្ដីសុខដល់ដៃគូ។ ចំពោះមនុស្សដែលធ្លាប់ឆ្លងកាត់ជីវិតសិចនោះ គេមុខជាដឹងថាការរួមភេទជាមួយនារីខ្លះធ្វើឲ្យគេរីករាយ និងសប្បាយជាខ្លាំងនៅលើគ្រែ ប៉ុន្តែការរួមភេទជាមួយអ្នកខ្លះទៀត បែរជាមិនបន្សល់ទុកអនុស្សាវរីយ៍ទៅវិញ។

មនុស្សភាគច្រើនបានលើកឡើងថា វាហាក់ដូចជាខ្វះភាពស្និទ្ធស្នាល និងមនោសញ្ចេតនា ដែលជាហេតុធ្វើឲ្យគេមិនអាចផ្ដល់សេចក្ដីសុខដល់ដៃគូបាន។ អាថ៌កំបាំងមួយនោះគឺរូបអ្នកផ្ទាល់ត្រូវដឹងថាតើការរួមភេទរបៀបណា ឬក្បាច់បែបណា? ដែលធ្វើឲ្យអ្នកឈានដល់ចំណុចកំពូលបំផុតនៅក្នុងការរួមភេទនោះ រួមនឹងដៃគូ។
អ្នកអាចដឹងចំណុចសម្រើបំផុតរបស់ខ្លួនតាមរយៈការសម្រេចកាមដោយខ្លួនអ្នកផ្ទាល់។ មនុស្សប្រុស ឬស្រីមួយចំនួនធ្លាប់ឆ្លាប់កាត់ការសម្រេចកាមតាមវិធីនេះ។ ចុះអ្នកវិញធ្លាប់ដែរឬទេ? តើអ្នកយល់ដឹងបែបណាខ្លះអំពីបញ្ហានេះ? មិនថាអ្នកជាមនុស្សប្រុស ឬស្រីនោះទេ បើសិនជាអ្នកមានពេលខ្លះសម្រេចកាមដោយខ្លួនអ្នកផ្ទាល់នោះ អ្នកគួរតែយល់ដឹងអំពីបញ្ហានេះឲ្យបានដិតដល់។
ការសម្រេចកាមដោយខ្លួនយើងផ្ទាល់នឹងមិនខុសឆ្គងចំពោះនរណាម្នាក់ឡើយផ្ទុយទៅវិញ អ្នកអាចចៀសផុតពីការឆ្លងមេរោគដែលអាចនឹងកើតមានដោយសារតែការរួមភេទមិនបានការពារ។ តាមជ្រុងនេះ ពេលខ្លះការសម្រេចកាមដោយខ្លួនអ្នកផ្ទាល់អាចនឹងមិនគ្រោះថ្នាក់ដូចដែលអ្នកត្រូវរួមភេទនៅក្រៅផ្ទះជាមួយអ្នករកស៊ីខាងផ្លូវភេទផង។ មិនថាអ្នកជ្រើសរើសការសម្រេចកាមតាមវិធីណាឡើយ អ្នកត្រូវតែជាមនុស្សឆ្លាតយល់ដឹងគ្រប់ជ្រុងជ្រោយអំពីការរួមភេទតាមរបៀបណាមួយដែលអ្នកជ្រើសរើស។ អ្នកត្រូវតែមនុស្សឆ្លាតអំពីការរួមភេទចាប់ពីពេលនេះទៅ៕
មតិយោបល់