ព័ត៌មានជាតិ

ទំព័រ Weibo របស់ Park Shin Hye មានអ្នកចុច​ចូលចិត្ត​ជាង ៥ លាននាក់​

នៅលើ​កំណត់ហេតុបណ្តាញ ​របស់ស្រីស្រស់កូរ៉េ ​​ដែលប្រើប្រាស់បណ្តាញសង្គមចិន មាន​មនុស្ស ជាង ៥ លាននាក់ ដែល​ពេញចិត្ត ឬ Like ទំព័ររបស់នាង ។

យោងតាមប្រភពព័ត៌មានក្នុងប្រទេសកូរ៉េ និង ចិន​​បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ ម្សិលមិញ​បាន​ចុះឲ្យដឹងថា ​ស្រីស្រស់ Park Shin Hye ដែល​ជ្រក​ក្នុងផលិតកម្ម S.AL.T Entertainment ​​ប្រើបណ្តាញសង្គមចិន Weibo មាន​អ្នកចុច​ចូលចិត្ត​ ចំនួន ៥ លាននាក់ ។​​តំណាងស្រីស្រស់រូបនេះបាននិយាយថា “ទីនេះ គឺជាទំព័រ​ផ្ទាល់ខ្លួនរបស់នាង សម្រាប់អ្នកគាំទ្រ ដែលប្រើប្រាស់បណ្តាញសង្គមចិន Weibo ដែលាមានអ្នកចុចចូលចិត្ត​ចំនួន ៥ លាននាក់”។​ តែបើតាម​តួរលេខពិតដែលកំពុង​ដំណើរ​ការនោះ មានចំនួន ៥,៤ លាននាក់ ហើយចំនួននេះ​នឹងកើនឡើង​ជាបន្តទៀត នៅពេលខាងមុខ​។ នេះ​គឺជាលើកតំបូងហើយ ​ដែល​តារាសម្តែងកូរ៉េ​ទទួលបាន​​តួរ​​លេខ ​នេះ ​​ក្នុងការប្រើប្រាស់គណនីយ Weibo ។​

ខាងផលិតកម្ម​បាននិយាយឲ្យដឹងថា Park Shin Hye គឺរីករាយខ្លាំងណាស់ ដែលបាន​ឭព័ត៌មាននេះ​ ដោយអរគុណ​ដល់ ​សហគមន៍ចិនដែលបានគាំទ្រ​នាង ។ ​ដូច​គ្នានេះដែរ​ខ្សែភាពយន្ត​របស់នាង សម្តែង ​ក៏ទទួលបាន​​ការគាំទ្រ មិនតិចនោះទេ នៅលើ បណ្តាញសង្គមចិន Youku ដោយមានអ្នកចុច​បង្ហាញ ចំនួន ៩០០ លានដង ។ Park Shin Hye តាមរបាយការណ៍ពីរខាងលើ​សបញ្ជាក់ថា​នាង​ជា​តារា​ដ៏ល្បីល្បាញបំផុត ​ក្នុងប្រទេសចិន​៕​
park shin hye

មតិយោបល់