នៅខែមករា ឆ្នាំ ២០១៤ លោក Mark Zuckerberg បានដាក់ឲ្យប្រើប្រាស់នូវបណ្ដាញសង្គម Facebook ជាផ្លូវការ ហើយរហូតដល់ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០១៤ Thefacebook ក៏ត្រូវបានដាក់ឲ្យប្រើនៅលើអនឡាញ ដោយមានអាសយដ្ឋាន thefacebook.com។

តាមពិតទៅបច្ចុប្បន្ននេះ អ្នកលេង Facebook ទាំងអស់អាចវាយ thefacebook.com , facebook.com ឬ fb.com ក៏បាន។ អីយ៉ា! ចេញ fb.com មួយពីណាមួយទៀតហើយ?
ចង់ដឹងទេ ថាតើ Facebook ចំណាយលុយប៉ុន្មានក្នុងការទិញយក facebook.com និង fb.com?
ក្រោយពីដំណើរការ Thefacebook បានបន្ដិច លោក Peter Thiel សហស្ថានិក PayPal បានធ្វើការវិនិយោគជាមួយ Facebook ដំបូងគេ ដូច្នេះហើយទើបធ្វើឲ្យ Facebook មានលុយទិញ facebook.com ព្រោះថា Domain name មួយនេះមានតម្លៃរហូតដល់ទៅ ២០ម៉ឺនដុល្លារអាមេរិកឯនោះ ដោយ Facebook ទិញវាយកពីក្រុមហ៊ុនមួយឈ្មោះថា AboutFace។
ក្រោយពីជោគជ័យហើយនោះ ក្រុមហ៊ុន Facebook ក៏បានចំណាយលុយ ៨,៥លានដុល្លារអាមេរិក ដើម្បីទិញយក fb.com មួយទៀតពីក្រុមហ៊ុន American Farm Bureau Fedaration នៅឆ្នាំ ២០១០។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ Facebook មានក្រុមហ៊ុនតូចៗជាដែលបុត្រសម្ព័ន្ធរហូតដល់ទៅ ៤៣ក្រុមហ៊ុន ដោយក្រុមហ៊ុនដែល Facebook ទិញចុងក្រោយគេមានឈ្មោះថា Branch ក្នុងតម្លៃ ១៥លានដុល្លារអាមេរិក៕
មតិយោបល់