បើតាមការសិក្សាថ្មីមួយ មនុស្សប្រុសដែលអង្គុយយូរពេកធ្វើឲ្យសមត្ថភាពក្នុងការបង្កើតមេជីវិតឈ្មោលមានការធ្លាក់ចុះ។ ដូច្នេះហើយការអង្គុយយូររួមផ្សំជាមួយនឹងការស្លៀកពាក់រឹតតឹងទៀតនោះ អាចធ្វើឲ្យពងស្វាសកាន់តែមានកំដៅខ្លាំងឡើង ដែលបណ្តោលឲ្យមេជីវិតឈ្មោលមានភាពទន់ខ្សោយ។ ម្យ៉ាងទៀតទម្លាប់នៃការអង្គុយយូរធ្វើឲ្យសីតុណ្ហាភាពពងស្វាសកើនឡើង ២ ទៅ៣ អង្សាសេជាងអ្នកធម្មតា ក្នុងនោះដែរគ្រាន់តែមួយអង្សាសេ អាចកាត់បន្ថយការផលិតមេជីវិឈ្មោលដល់ទៅ ៤០ ភាគរយ។
គួរបញ្ជាក់ផងដែរថាការទៅត្រាំទឹកក្តៅដើម្បីលំហែលកាយអាចជួយបង្កើននូវសមត្ថភាពរបស់បុរស ប៉ុន្តែនេះជាទស្សនៈខុសទាំងស្រុង សូម្បីតែការទាញយកប្រយោជន៍ពីសីតុណ្ហាភាព ដើម្បីឲ្យមានគុណភាពក្នុងការពន្យាកំណើតក៏មានផលប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលដែរ។ ហេតុនេះហើយទើបបុរសៗជាញឹកញតែងតែទៅត្រាំក្នុងអាងទឹកក្តៅដើម្បីការពារកុំឲ្យមានផ្ទៃពោះមុនពេលរៀបការ ក្រៅពីនេះការសេពគ្រឿងស្រវឹង ការជក់បារី ក៏បង្កើននូវការបាត់បងមេជីវិតឈ្មោលកាន់តែច្រើនដែរ។
ប្រសិនបើអ្នកស្ថិតនៅក្នុងសីតុណ្ហាភាព ៣៧ អស្សាសេ ពងស្វាសនឹងបាត់បងនូវសមត្ថភាពក្នុងការផលិតមេជីវិតឈ្មោល ដូច្នេះហើយសីតុណ្ហាភាពសមរម្យគឺទាមទារឲ្យរាងកាយរបស់អ្នកមានកម្រិតទាបជាងពី ១ ទៅ ១,៥ អង្សាសេ៕
មតិយោបល់