ព័ត៌មានជាតិ

ចំណាយ​ពេល​ប៉ុន្មាន​ទើប​ល្អ​សម្រាប់​ការ​រួមភេទ​?

​កាលពី​ពេល​ថ្មីៗ​នេះ នៅ​សាកលវិទ្យាល័យ​ផេនស៊ី​ង៉ានី​ញ៉ាបា​ន​ចេញផ្សាយ​របាយការណ៍​នៃ​ការ ស្រាវជ្រាវ​មួយ​ដោយ​បង្ហាញ​ឲ្យដឹងថា មាន អ្នកឯកទេស​ជាច្រើន​យល់ឃើញថា រយៈពេល​ដ៏​ល្អប្រសើរ​ក្នុង ការ​រួមភេទ​នោះ​គឺ​មិនឲ្យ​លើស​ពី ១៣​នាទី​ឡើយ ក្នុង​នោះ​ពុំ​បាន​គិត​បញ្ចូល​ពេលវេលា​នៃ​ការ​ប្រឡែង​គ្នា​មុននឹង​បើកឆាក​ប្រយុទ្ធ​ឡើយ​។​

​ការស្រាវជ្រាវ​នេះ​បាន​ធ្វើ​ការសាកសួរ​ទៅលើ​ពួក​អ្នកឯកទេស​ផ្នែក​ចិត្តសាស្ត្រ​គ្រូពេទ្យ​អ្នកធ្វើការ​ក្នុង​សង្គម និង អ្នកជំនាញ​ផ្នែក​ឯកទេស​សិច​ជាច្រើនរូប​ទៀត​។ មាន​អ្នកឯកទេស ៣៤​រូប​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា ៣​ទៅ​៧​នាទី ជាការ​សមល្មម​។ រីឯ​គូស្នេហ៍​ដែល​ចង់បាន រយៈពេល​យូរ​នោះ​គឺ​អាច​ពី ៧​ទៅ​១៣​នាទី ហើយ​បើ​លើសពី​នេះ​អាច​ចាត់ទុកថា យូរពេក​។​

​រីឯ​តិចជាង​៣​នាទី​គឺជា រយៈពេល​ខ្លី​ពេក​។ ប៉ុន្តែ​មុន​នេះ​ក៏​ធ្លាប់បាន​ធ្វើ​ការស្រាវជ្រាវ​ដែរ​ដោយ​ពួក​បុរស និង​ស្ត្រី​ជាច្រើន​បាន​និយាយថា​ពួក​គេ​ចង់បាន រយៈពេល​យូរ​បន្តិច​គឺ​ចាប់ពី ៣០​នាទី​ឡើង​ទៅ​។​

love-sex

​តើ​អ្នក​យល់ឃើញ​យ៉ាងណាដែរ ចំពោះ​ការស្រាវជ្រាវ​របស់​សាស្ត្រ និង​ការចង់បាន​រប​ស់បុរ​ស​-​ស្ត្រី​?

មតិយោបល់