គ្មាននណាម្នាក់ដែលអាចជៀសវាងផុតពីចំណងតណ្ហានោះទេ ព្រោះនេះជាវាលវដ្តសង្សាដែលធម្មជាតិបានផ្តល់ឲ្យតាំងពីកំណើតមកម្លះ។ មិនថាអ្នកនោះមានរូបរាងទាប ឬខ្ពស់នោះទេសុទ្ធតែមានចំណងដូចៗគ្នា គ្រាន់តែចំណងរសប់មនុស្សម្នាក់ៗតិច ឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចង់ចាំថាការររួមភេទទៅតាមចំណងដែលមិនត្រឹមត្រូវអាចធ្វើឲ្យស្លាប់ភ្លាមៗក្នុងពេលដែលកំពុងប្រតិបត្តការ។ ហេតុនេះហើយអ្នកគួរតែយល់ដឹងពីកត្តាមួយចំនួនដែលគួរជៀសវាងមុនពេលរួមរ័ក្ស។
អស់កំលាំងពេក
ការអង្គុយក្នុងរថយន្ត រថភ្លើង ឬធ្វើការយូរពេក អ្នកអាចប្រឈមនឹងការស្លាប់ភ្លាមៗក្នុងពេលរួមភេទ។ ប្រសិនបើក្នុងករណីនេះអ្នកប្រញាប់ធ្វើការរួមភេទទៅតាមចំណងខ្លាំងពេក អាចធ្វើឲ្យប្រព័ន្ធសសៃឈាមបេះដូងមានសកម្មភាពខ្លាំងដែលបណ្តោលឲ្យស្លាប់មួយរំពេច។ ដូច្នេះគូស្នេហ៍គ្រប់រូបគួរតែអនុញ្ញាឲ្យរាងកាយសម្រាកឲ្យបានគ្រប់គ្រាន់មុននឹងចាប់ផ្តើមប្រតិបត្តិការ។
អាយុខុសគ្នាខ្លាំងពេក
គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេករវាងគូស្នេហ៍ ជាពិសេសគឺបុរសមានវ័យចំណាស់អាចបង្កើនអត្រាបេះដូងឡើងខ្ពស់ពេលមានអារម្មណ៍ញាប់ញ័រម្តងៗ។ កត្តាបែបនេះអាចបណ្តោលឲ្យសសៃឈាម និងសម្ពាធឈាមកើនឡើងខ្ពស់ រហូតដល់រហែកទ្រនាប់សសៃឈាមដែលធ្វើឲ្យស្លាប់ភ្លាមៗ។
ជម្ងឺបេះដូង
អ្នកដែលមានមានជម្ងឺសសៃឈាមក្នុងបេះដូង ងាយនឹងទទួលរងនូវសម្ពាតឈាមឡើងខ្ពស់ណាស់នៅពេលដែលមានអារម្មណ៍រំភើបម្តងៗ។ ដូច្នេះហើយដើម្បីជៀសវាងការមានគ្រោះថ្នាក់ដល់ជីវិត អ្នកគួរតែប្រើថ្នាំជំនួយបេះដូង ឬក៏កាត់បន្ថយអារម្មណ៍ត្រេកត្រអាលជាមួយនឹងតណ្ហា។
រួមភេទបន្ទាប់ពីពិសាគ្រឿងស្រវឹង
មនុស្សដែលញៀននឹងគ្រឿងស្រវឹងឆាប់មានអាម្មរណ៍ផ្លូវភេទ ប៉ុន្តែគ្រឿងស្រវឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់នៅពេលដែលអ្នកមានអារម្មណ៍ស្រើបស្រាល។ ជាពិសេសធ្វើឲ្យមានជម្ងឺសសៃឈាមក្នុងបេះដូង ជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល និងអាចធ្វើឲ្យស្លាប់ភ្លាមៗ។ កត្តាមួយនេះអ្នកគួរតែជៀសវាងប្រសិនអ្នកចង់រួមភេទជាមួយនឹងដៃគូ។
ផលប៉ះពាល់នៃថ្នាំ
មនុស្សមួយចំនួនជឿជាក់ថា ការប្រើប្រាស់ថ្នាំក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពផ្លូវភេទបានយូរ។ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចធ្វើឲ្យសម្រេចដូចបំណងក៏ពិតមែន ប៉ុន្តែបើប្រើហូសកម្រិតក៏បណ្តោលឲ្យស្លាប់មួយរំពេចផងដែរ។
ចំណាំ៖ បន្ទាប់ពីការសម្រេចអារម្មណ៍ផ្លូវភេទជាមួយនឹងដៃគូររបស់អ្នកភ្លាម អ្នកមិនគួរក្រោកឈរឡើងភ្លាមៗនោះទេ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់