ភ្នំពេញ: ស្រីម្នាក់ប្រុសម្នាក់ ជិះម៉ូតូដឹកគ្នា២នាក់ ត្រូវបានចោរប្លន់យកម៉ូតូ បានដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង២០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ នៅខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវ៤៣០ មកដល់ផ្លូវកែង១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា ខណៈពេលខ្លួនជិះម៉ូតូដឹកគ្នា២នាក់ តាមបណ្តោយផ្លូវក្រោយពេទ្យរុស្សី ត្រូវបានត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ូតូ ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មកពីក្រោយមកកាក់ ដកកាំភ្លើងភ្ជង់ប្លន់យក យកម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GF-8402 បានសម្រេចជិះចេញដោយសុវត្ថិភាពគ្មានការរំខាន ក្នុងទិសដៅពីជើងទៅត្បូង។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានមេប៉ុស្តិ៍សង្កាត់ទំនប់ទឹកអះអាងថា ជាករណីលួចទៅវិញ៕
https://www.youtube.com/watch?v=Kw7bJ2oFKIs&feature=youtu.be
មតិយោបល់