បុរសល្មោភកាមម្នាក់បានចាប់រំលោភកូនស្រីវ័យជំទង់របស់ខ្លួនរហូតដល់មានផ្ទៃពោះ បន្ទាប់ពីប្រពន្ធរបស់ខ្លួនបានស្លាប់ចោលទៅ។ ឥឡូវនេះបុរសម្នាក់ដែលរស់នៅក្នុងទីក្រុង Masvingo ប្រទេស ហ្ស៊ីមបាវេត្រូវបានតុលាការផ្តន្ទាទោសពីបទចាប់រំលោភកូនស្រីខ្លួនពីរនាក់។ តាមរបាយការណ៍ឲ្យដឹងថាបុរសរូបនោះត្រូវទទួលបន្ទុកដើម្បីមើលថែរក្សាកូនស្រីជំទង់របស់ខ្លួន បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់តាំងពីឆ្នាំ ២០១០។ ដោយសារតែភាពងប់ងល់នឹងតណ្ហាខ្លាំងពេកក៏បានចាប់រំលោភកូនស្រីដែលមានអាយុ ១៣ ឆ្នាំ និង ១៦ រហូតដល់មានផ្ទៃពោះ ប្រាំពីរខែ។ បច្ចុប្បន្ននេះគាត់ត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ និងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ៕
ព័ត៌មានជាតិ
មតិយោបល់