ព័ត៌មានជាតិ

សារជាតិ​ផ្លែ​ម្ទេស និង​ផលប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​

ប្រវត្តិ​ដើម​ដែល​ត្រូវ​លើកយក​មក​តំណាល​នោះ​និយាយថា​លោក គ្រីស្តូហ្វ កូឡុម លោក​កើត​មាន​ការភ័ន្តច្រឡំ​ខណៈ​ដែល​ឡើង​ជាន់​លើទឹក​​ដី​នៃ​ទ្វីប​អា​មេ​រិច​បែ​ជា​គាត់​គិតថា​កំពុង​តែ​ស្ថិត​នៅលើ​ទឹកដី​នៃ​តំបន់​ទ្វីប​​អាស៊ី​។ ពេលនោះ​លោក​មាន​ការចាប់អារម្មណ៍​ទៅលើ​រឿង​មួយ​គឺ​ផ្លែ​ម្ទេស​។ ម្ទេស​ដែល​លោក​បាន​​ជួបប្រទះ​នៅ​លើ​ទឹកដី​របស់​ទ្វីប​អា​មេ​រិច​មាន​ទំនាក់ទំនង​ជាមួយ នឹង​ម្រេច​ពណ៍​ខ្មៅ (Peper)​។​

peppers

​នេះ​ជា​ការយល់ច្រឡំ​របស់​លោក​គ្រីស្តូហ្វ កូឡុម ម្តងទៀត​ហើយ​។​ ក់ស្តែង​វិញ​នោះ​មិនមែន​យ៉ាង​ដូច្នេះ​ទេ​។ ម្ទេស​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយ នឹង​ម្រេច​​សោះ​ឡើយ​ប៉ុន្តែ​វា​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​លក្ខណៈ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ដើម​ប៉េង​ប៉ោះ និង​ដើម​​ត្រប់​នោះទេ​។ បើ​ទោះបីជា​យ៉ាងណាក្តី​ក៏​គេ​នៅតែ​ហៅ​ឈ្មោះ​ផ្លែ​ម្ទេស​តាម​ភាសា​អង់គ្លេស​ថា​ (Chili Paper)​ជា​ដដែល​។ ហេតុ​អ្វី​ទើបបានជា​សារជាតិ​របស់​ម្ទេស​មាន​រសជាតិ​ហឺរ ?

នោះ​ដោយសារតែ​សារជាតិ​មានឈ្មោះ​ហៅ​តាម​វិទ្យាសាស្ត្រ​ថា Capsaicin ដែល​ជា​សារ​​ជាតិ​ប្រឆាំង នឹង​ប្រតិកម្ម​អុក​ស៊ីដង់ (​ប្រតិកម្ម​អុកស៊ីហ្សែន​) ជួយ​ការពារ​មិន​ឱ្យ​អាហារ​ឆាប់​ផ្អូម​ខូច​​គុណភាព​។ ម្ទេស​ក៏​មាន​គុណសម្បត្តិ​ដ៏​ល្អ​ការពារ​ដល់​ប្រព័ន្ធ​សរសៃឈាម​នៃ​រូប​កាយ​របស់​មនុស្ស​​យើង​។ ដោយសារ​សារជាតិ​នេះ​ហើយ​ទើប​បានជា​ម្ទេស​មាន​រសជាតិ​ហឺរ​នោះ​។​

ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ជាតិ​ហឺរ​របស់​ម្ទេស ?
ទឹក​មិន​មែន​ជា​មធ្យោបាយ​ដែល​ជួយ​ធ្វើឱ្យ​ម្ទេស​កាត់បន្ថយ​បាន​ជាតិ​ហឺរ​របស់​វា​នោះ​ទេ​ពី​​ព្រោះ​សារជាតិ Capsaicin មិន​រលាយ​ក្នុង​ទឹក​នោះឡើយ​។ ជំនួស​អោយ​ការផឹក​ទឹក​ពេល​ហឺរ​ខ្លាំង​​នៅ​ក្នុង​មាត់​គួរតែ​ពិសារ​ទឹកដោះគោ​ដែលមាន​ជាតិ Casein សំបូរ​ទៅ​ដោយ​សារធាតុ​គីមី​ដែល​អាច​​ស្រូប​យក​ជាតិ​ហឺរ Capsaicin បាន​យ៉ាង​ឆាប់រហ័ស (​នោះ​គឺ​ការបំបាត់​ជាតិ​ហឺ​រ​)​ប្រៀបបាន នឹង​​សាប៊ូ សំរាប់​ដុសលាង​ជំ​រះ​ក្អែល​យ៉ាង​ដូច្នេះ​ដែរ​។​

ផលប្រយោជន៍​របស់​ផ្លែ​ម្ទេស​គឺ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​មាន​នៅក្នុង​រូប​កាយ​ ការសិក្សារ​ស្រាវជ្រាវ​ស្រាវជ្រាវ​បាន​ឱ្យដឹងថា​សារជាតិ Capsaicin ជួយ​បង្កើនល្បឿន​ក្នុង​​ការ​កំចាត់​ចោល ការ​ឡូរី ជួយ​ភ្ញោ​ចអារ​ម្មណ៍​ក៏ដូចជា​សារធាតុ​គីមី​នៅក្នុង​ខួរក្បាល​របស់​មនុស្ស​​យើង​នាំ​ឱ្យ​រូប​កាយ​មិនសូវ​កើត​មាន​អារម្មណ៍​ឃ្លាន​ពេក​។​

ការពិសោធន៍​ស្រាវជ្រាវ​មួយទៀត​រកឃើញថា​មនុស្ស​រាល់​រូប​បរិភោគ​អាហារ​រៀង​រាល់​ពេល​មានការ​ឡូរី​តិចជាង ១៦​ភាគរយ​ដែល​អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ពេល​បរិភោគ​ប៉េងប៉ោះ​រួមជាមួយ និង​ម្ទេស​នោះ​។​

ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ក៏​ជាតិ​ហឺរ​ដោយ​សារជាតិ Capsaicin នោះ វា​ជា​កត្តា​ដែល​ជំរុញ​ឱ្យ​​ចេញ​ជាតិ P ដែល​ផ្តល់​ដំណឹង​ដល់​ខួរក្បាល​ប្រាប់​ថា​រូប​កាយ​របស់​អ្នក​បរិភោគ​ម្ទេស​ត្រូវ​ទទួល​​រង​ការឈឺចាប់​ទៅវិញ​ទេ​។ អា​ការៈឈឺចាប់​យ៉ាង​ណា​ក្តី ប៉ុន្តែ Capsaicin ជា​សារជាតិ​ដែល​បណ្តាល​​ឱ្យ​កើត​ទៅជា​ញៀន​វិញ​ទេ​។ ម្យ៉ាងវិញទៀត Capsaicin វា​បាន​ក្លាយទៅជា​សារធាតុ​ជួយ​កាត់បន្ថយ​​ការឈឺចាប់​ទៅ​ទៀត​ផង​ថ្វី​បើ​ដំបូង​ឡើយ​វា​ជា​កត្តា​នាំមក​នូវ​ការឈឺចាប់​ក្តី​។ ជាមួយ​នេះ​ផង​ដែរ​ម្ទេស​​ដែល​ហឺរ​ខ្លាំង​ដោយ​សារជាតិ Capsaicin នេះ​ត្រូវបាន​គេ​យក​ទៅប្រើ ប្រា​ស់ (​បរិភោគ​ឱ្យបាន​ច្រើន​)​ដើម្បី​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់​។ លើសពីនេះទៅទៀត​ការបរិភោគ​ម្ទេស​ធ្វើ​ឱ្យ​ឆាប់​ទទួល​​បាន​នូវ​អារម្មណ៍​សុខ​ស្រណុក​ស្រួល​ព្រោះ​វា​បាន​ជួយ​ភ្ញោ​ច​ឱ្យ​រូប​កាយ​ឆាប់​ចេញ អ័រម៉ូន Endorp hin​ដែល​ជា​ប្រភេទ​អ័រម៉ូន​ធម្មជាតិ​ក្នុង​រូប​កាយ​ដូចគ្នា​នឹង​សារជាតិ​ញៀន​ឈ្មោះ ម័រ​ហ្វីន​នោះ​ផង​ដែរ​។​

អ៊ីចឹង ហើយ​ទើប​បាន​មនុស្ស​ភាគច្រើន​ញៀន នឹង​ម្ទេស (​បរិភោគ​ឥត​ឈប់​)​៕

មតិយោបល់