ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ខែកុម្ភៈ ស្លាប់ ៦នាក់ និងរហួស ៣១នាក់

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ១៦​លើក (​យប់ ០៧​លើក​), មាន​មនុស្ស​ស្លាប់ ០៦​នាក់ (​ស្រី​០១​នាក់​) និង​មាន​មនុស្ស របួសធ្ងន់ ១៧​នាក់​(​ស្រី​០៣​នាក់​) និង របួសស្រាល ១៤​នាក់ (​ស្រី​០៦​នាក់​) ។​

TFTODAY

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ១៥​គ្រឿង , រថយន្ត​ធុន​តូច ០៩​គ្រឿង​,​រថយន្ត​ធុន​ធំ ០៣​គ្រឿង យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើង ០២​នាក់ ។ ប្រភព​ខាងលើ​ឲ្យដឹង​បន្ត​ទៀត​ថា​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន ០៥​លើក​, មិន​គោរព​សិទ្ធ ០១​លើក​, មិន​ប្រកាន់​ស្ដាំ ០២​លើក​,​ប្រជែង​គ្រោះថ្នាក់ ០១​លើក​, បត់​គ្រោះថ្នាក់ ០១​លើក​, ស្រវឹង ០៤​លើក​,​កត្តា​ផ្លូវ ០១​លើក​, បើកបរ​ងងុយដេក ០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ១៨​នាក់ (​យប់ ០៦ នាក់​) ។​

​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៧៤​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ ០១​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​តូច ១៤​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ០១​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ៥៨​គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ១១​គ្រឿង​, ស្នងការដ្ឋាន​នគរបាល​ខេត្ត ០៩​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ៥៤​គ្រឿង ៕​

មតិយោបល់