ព័ត៌មានជាតិ

កំពូល​ឆ្កែ​ដែល​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​

​ឆ្កែ​មួយ​ក្បាល​ដែល​មានឈ្មោះ​ថា Freddy ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពូជ​ឆ្កែ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក គ្រាន់តែ​មាន​អាយុ ១៨ ខែ​តែ​ប៉ុណ្ណោះ​វា​អាច​កើន​ទម្ងន់​រហូត​ដល់​ទៅ ៧០ គីឡូក្រាម​ទៅហើយ​។ Freddy បាន​រស់នៅ​ជាមួយ​និង​ម្ចាស់​ដែល​មានឈ្មោះ​ថា Stoneman វ័យ ៣៨ ឆ្នាំ​មក​ពី​ចក្រភព​អង់គ្លេស​។ ជាមួយនឹង​កម្ពស់ ១០៤ សង់ទីម៉ែត្រ Freddy បាន​ក្លាយទៅជា​កំពូល​ឆ្កែ​នៅក្នុង​ចក្រភព​អង់គ្លេស ទោះបីជា​យ៉ាងណា​ឆ្កែ​មួយ​ក្បាល​នេះ​មិនទាន់​អស់​ធំ​នៅ​ឡើយ​។ អ្នកនាង Stoneman ដែល​ជា​ម្ចាស់​ឆ្កែ​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​ចំណាយពេល ៤០ នាទី​ជាមួយនឹង Freddy ដើម្បីរ​ត់​។ មិនតែប៉ុណ្ណោះ​ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវ​បាន​ជាប់​នៅក្នុង​កំណត់ត្រា​ពិភពលោក ជា​ឆ្កែ​ដែល​ខ្ពស់​ជាងគេ​បំផុត​៕​
dog1

dog3dog2

មតិយោបល់