ព័ត៌មានជាតិ

ក្លាយ​ជា​ជនពិកា ដោយសារ​គេ​ច្រាន​ទម្លាក់​ពី​រថយន្តក្រុង​ពីរ​ជាន់​

​បុរស​ម្នាក់​បាន​ក្លាយទៅជា​ជនពិកា​ក្នុង​មួយ​ពព្រិច​ភ្នែក បន្ទាប់ពី​ត្រូវ​បាន​គេ​ច្រាន​ទម្លាក់​ពីលើ​បង្អួច​នៃ​រថយន្តក្រុង​ពី​ជាន់​ដោយ​ចេតនា​។ តាម​ប្រភព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹងថា ឧបទ្ទវហេតុ​នេះ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​ចោល​នៅ​លើ​រថយន្តក្រុង​។

​សាក្សី​ដែល​ជា ប្អូនស្រី​របស់​ជនរងគ្រោះ​បាន​និយាយថា បងប្រុស​របស់​ខ្លួន​ក្លាយទៅជា​មនុស្ស​ពិកា​ដោយសារ​តែ​ធ្លាក់​ពីលើ​បង្អួច​នៃ​រថយន្តក្រុង​ព្រោះ​មាន​ជនដៃដល់​ច្រាន​គាត់​ធ្លាក់​តាម​បង្អួច​។

​ខណៈពេលដែល​បុរស​រូប​នោះ​ធ្លាក់​តាម​បង្អួច​រថយន្ត​មក​ដី​រថយន្ត​ក្រុង​បាន​ឈប់ ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ ក្រោយ​មក​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ធ្វើឲ្យ​អ្នកដទៃ​រងរបួស​យ៉ាងធ្ងន់ធ្ង​រ​ដោយ​ចេតនា​៕​
volvo_hybrid_double_decker_bus_london1

មតិយោបល់