នៅក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះរបស់ Jennifer Juarez វ័យ ២៧ ឆ្នាំ បានលេចចេញនូវបញ្ហាដែលធ្វើឲ្យនាងភ័យខ្លាចយ៉ាងខ្លាំង ព្រោះកូនក្នុងផ្ទៃរបស់នាងលែងមានចលនាទាំងអស់។ ភ្លាមៗនោះប្តីប្រពន្ធវ័យក្មេងដែលមកពីរដ្ឋ California សហរដ្ឋអាមេរិកបានទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់។ នៅពេលដែលវះកាត់គូស្នេហ៍នេះសង្ឃឹមថាកូនរបស់ខ្លួននឹងមានសុខភាពល្អគ្មានអ្វីកើតឡើងទាំអស់ ប៉ុន្តែនៅពេលដែលកើតចេញមកស្បែករបស់ទារកមានសភាពស្លេក ពណ៌សសុទ្ធ។ កាសែតបរទេសជាច្រើនបានចុះផ្សាយថា ក្តីសង្ឃឹមគឺមានតិចតួចណាស់សម្រាប់ (ទាករខ្មោចពណ៌សនេះ) ។ បើយោងតាមគ្រូពេទ្យជំនាញបានឲ្យដឹងថាទារកនេះមានជម្ងឺ Hemorrhagic ហើយចំនួន ៨០ ភាគរយនៃឈាមនៅក្នុងរាងកាយរបស់ក្មេងនេះត្រូវបានស្រូបចេញពីស្បូនជាយូរមកហើយ។ ដូច្នេះនៅពេលដែលកើតមកក្មេងនេះស្ទើតែគ្មានឈាមសោះនៅក្នុងខ្លួន។ បច្ចុប្បន្ននេះក្មេងតូចនេះត្រូវបានក្រុមគ្រូពេទ្យព្យាបាលដោយយកចិត្តទុកដាក់ ដោយសង្ឃឹមថា និងជាដូចជាក្មេងធម្មតាវិញ៕
ព័ត៌មានជាតិ
មតិយោបល់