ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្រទះឃើញម៉ូតូមួយគ្រឿង ដែលប្រលាក់ឈាមសង្ស័យករណីឃាតកម្ម ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦៧បេ ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដំណើររឿង៖ បុរសម្នាក់បានបាត់ខ្លួនពីផ្ទះអស់រយៈពេល ៣ថ្ងៃ មកហើយដោយប្រពន្ធនឹងកូនកូនៗ រួមសាច់ញាតិដើរកមិនឃើញ ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញតែម៉ូតូ យោងតាមការអះអាងពីស្រ្តីម្នាក់ឈ្មោះ យេង សំអាង អាយុ ៤២ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ដែលបានបាត់ខ្លួនពីផ្ទះឲ្យដឹងថា ឪពុកក្មេករបស់ខ្លួនឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ ៦៨ឆ្នាំជិៈម៉ូតូម៉ាក C១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-2895 បានចេញពីផ្ទះកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រូវបានអ្នកស្គាល់គ្នាហៅឲ្យឌុបគេដោយមិនដឹងថា ទៅទីណារនោះទេ ក្រោយពីបាត់ខ្លួនប្រពន្ធកូនៗនឹងសាច់ញាតិរស់នៅក្នុងភូមិបានជួយដើរុករកទាំងពីថ្ងៃបាត់ដំបូងមកតែរកមិនឃើញ។ លុះនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ អ្នកភូមិបានប្រទះឃើញម៉ូតូមួយគ្រឿង នឹងអាវមួយប្រលាក់ទៅដោយឈាមជោកក្បែរផ្លូវជាតិ ដោយឡែកពុំបានរកឃើញជនរងគ្រោះនោះទេ។
សូមបញ្ជាក់៖ ករណីនេះ បូលីសស្រុកអន្លង់វែង នៅមិនស្គាល់អំពីអត្តសញ្ញាណជនសង្ស័យទេ កំពុងតែដុតដៃដុតជើងវេករកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់